តោះ​! មកស្គាល់​ពីបច្ចេកវិទ្យាថ្មី “ពិភពនិម្មិត VR”​ ព្រោះវាបានផ្តល់នូវអត្ថប្រយោជន៍ និងគុណវិបត្តិ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ​ នៅថ្ងៃអាទិត្យទី​១៩ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ក្រុមហ៊ុន Apple បានប្រកាសពីការចូលទៅក្នុងទីផ្សារ VR ជាមួយនឹង Apple Vision Pro នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៣ និង ដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិកនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងតម្លៃ ៣,៤៩៩ ដុល្លារ ។ ពិភពនិម្មិត (VR) គឺជាបច្ចេកវិទ្យា ដ៏អស្ចារ្យមួយដែលអាចក្លែងធ្វើជាបរិយាកាស ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើអន្តរកម្មជាមួយនឹងបទពិសោធន៍ពិភពនិម្មិត។

ការមកដល់ របស់ Apple Vision Pro បានធ្វើឱ្យយើងទាំងអស់គ្នាភ្ញាក់ផ្អើល ហើយរូបភាពនៃអ្នកប្រើប្រាស់ឧបករណ៍នេះបានធ្វើឱ្យមនុស្សជា ច្រើនភ័យខ្លាច អ្នកខ្លះទៀតមានចម្ងល់ជាច្រើន ប៉ុន្តែមនុស្សជំនាន់ថ្មីមានការរំភើបចិត្តក្នុងការប្រើប្រាស់ឧបករណ៍នេះ។

ទោះបីជាយ៉ាងណាបច្ចេកវិទ្យាពិភពនិម្មិត (VR) បានផ្តល់នូវអត្ថប្រយោជន៍ និងគុណវិបត្តិ មួយចំនួនដូចខាងក្រោម៖

*អត្ថប្រយោជន៍នៃឧបករណ៍៖• Vision Pro ផ្តល់នូវបទពិសោធន៍នៃការមើលឃើញ និងស្តាប់ដែល មាន គុណភាពខ្ពស់ ដោយសារអេក្រង់ដែលមានគុណភាពបង្ហាញខ្ពស់ និងសំឡេងជុំវិញដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើននៅក្នុងការ លេងហ្គេម ភាពយន្ត និងកម្មវិធីទាំងអស់ក្នុង VR ។

• ទំនើបកម្មនៃឧបករណ៍នេះបានផ្តល់ភាពងាយស្រួលក្នុងការប្រើអាចធ្វើការ គ្រប់គ្រង Vision Pro ដោយប្រើកាយវិការដោយដៃ ការបញ្ជាដោយ សំឡេង និងសូម្បីតែចលនាភ្នែករបស់យើង។

• ការរចនាពិសេស Vision Pro ត្រូវបានផលិតឡើងជាមួយនឹងវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ និងមានការរចនាឆើតឆាយ ដែលធ្វើឱ្យវាមាន ផាសុខភាពក្នុងការប្រើប្រាស់បានយូរ។

*គុណវិបត្តិ៖

• Vision Pro នឹងអាចប្រើបានតែជាមួយឧបករណ៍ Apple ប៉ុណ្ណោះ ដែលមានន័យថាអ្នកប្រើប្រាស់ Android ឬ Windows នឹងមិនអាច ប្រើវាបានឡើយ។

• ការព្រួយបារម្ភអំពីឯកជនភាព៖ អ្នកប្រើប្រាស់មួយចំនួនបានសម្តែង ការព្រួយបារម្ភអំពីចំនួនទិន្នន័យដែល Vision Pro អាចប្រមូលបាន អំពីអាកប្បកិរិយា និងបរិស្ថានជុំវិញរបស់អ្នកប្រើប្រាស់។ ការប្រមូល និងរក្សាទុកទិន្នន័យផ្ទាល់ខ្លួន ការត្រួតពិនិត្យ និងការឃ្លាំមើល ការចែក រំលែកព័ត៌មានផ្ទាល់ខ្លួនសុទ្ធតែជាការព្រួយបារម្ភការពារសុវត្ថិភាព ទិន្នន័យ។

...

• ផលរំខានដែលអាចកើតមាន៖ ការប្រើប្រាស់ឧបករណ៍ Vision Pro រយៈពេលយូរអាចបណ្តាលឱ្យវិលមុខ ចង្អោរ និងអស់កម្លាំងភ្នែក។ ក្តីបារម្ភមួយទៀតគឺការញៀន ដែលអ្នកប្រើប្រាស់អាចមានការស្រូប ចូលក្នុងបរិយាកាសនិម្មិតច្រើនពេក ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ផ្លូវចិត្ត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print