ក្រសួង -ស្ថាប័ន ដឹកជញ្ជូន របស់ ចិន ខិតខំប្រឹងប្រែង ដើម្បី បង្កើនប្រសិទ្ធភាពនៃសេវាកម្មនានា ដើម្បីផ្តល់ ភាព ងាយស្រួល ដល់ អ្នកធ្វើដំណើរ ក្នុង អំឡុង បុណ្យ ចូល ឆ្នាំ ចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៨ ខែ មករា ការ ដឹក ជញ្ជូន អ្នក ដំណើរ ក្នុង អំឡុង បុណ្យ ចូល ឆ្នាំ ចិនបាន ឈាន ចូលដល់ថ្ងៃទី ៥ អ្នកធ្វើ ដំណើរ តាម ផ្លូវដែក ផ្លូវថ្នល់ និងអាកាសចរណ៍ស៊ីវិល មានចំនួន កើនឡើងយ៉ាងខ្លាំង ។ ស្ថាប័ ន ដឹកជញ្ជូន របស់ ចិន បានខិតខំប្រឹងប្រែង ដើម្បី បង្កើនប្រសិទ្ធភាពនៃសេវាកម្មនានា ដើម្បីផ្តល់ ភាព ងាយស្រួល ដល់ អ្នកដំណើរ ។

 

គេហទំព័រ «CCFR China state-controlled media » តាម ទិន្នន័យបង្ហាញឱ្យ ដឹង ថា ក្នុងរយៈពេល ៥ ថ្ងៃ បន្ទាប់ពី ចាប់ ផ្តើម ធ្វើ ការ ដឹក ជញ្ជូន អ្នក ដំណើរ ក្នុង អំឡុង បុណ្យ ចូល ឆ្នាំ ចិន លំហូរ អ្នក ធ្វើ ដំណើរ ឆ្លងកាត់ ក្រុង -ខេត្ត នៅសង្គម ទាំងមូល នៃ ប្រទេស ចិន នឹងលើសពី ៩០០ លាន នាក់ ដោយឡែក នៅថ្ងៃទី ១៨ ខែ មករា មាន លំហូរ អ្នក ដំណើរ ២០៧ លាន នាក់ ក្នុង ចំណោម នោះ អ្នក ធ្វើ ដំណើរ តាម ផ្លូវដែក នៅទូទាំងប្រទេស ចិន មាន ចំនួន ១៣,៥៥ លាន នាក់ អ្នក ធ្វើ ដំណើរ តាម ផ្លូវថ្នល់ នៅ ទូទាំងប្រទេស ចិន មាន ចំនួន ១៩១ លាន នាក់ អ្នក ដំណើរតាម អាកាសចរណ៍ ស៊ីវិល មាន ចំនួន ២,២៦ លាន នាក់ និង អ្នកធ្វើ ដំណើរ តាម ផ្លូវ ទឹកមាន ចំនួន ៦៣ ម៉ឺន នាក់ ដែល សុទ្ធតែ លេចចេញ និន្នាការកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ។ 

គេហទំព័រ «CCFR China state-controlled media » គួរ រំលឹក ថា នៅឆ្នាំ២០២៥នេះ យន្តហោះខ្នាតធំ C919 ដែល ផលិតដោយ ប្រទេស ចិន ចំនួន ១៦ គ្រឿងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុង ការ ដឹក ជញ្ជូន អ្នក ដំណើរ ក្នុង អំឡុង បុណ្យ ចូល ឆ្នាំ ចិន ដែល បាន ផ្តល់ជា ជម្រើសថ្មីសម្រាប់អ្នកដំណើរ។ លើសពីនេះ អ្នក ធ្វើ ដំណើរ តាម កប៉ាល់ ទេសចរណ៍ ក្នុងអំឡុងពេល បុណ្យ ចូល ឆ្នាំ ចិន នឹង មាន ចំនួន លើស ពី ១០ ម៉ឺន នាក់ ជា លើក ដំបូង ស្ថាប័ន កិច្ច ការ សមុទ្រ ចិន នឹង ប្រើ ប្រព័ន្ធ ត្រួតពិនិត្យ និង ធានា សេវាចម្រុះ ជាលើកដំបូង ដើម្បី ធានាឱ្យ អ្នក ដំណើរ ធ្វើ ដំណើរ ប្រកបដោយ សុវត្ថិភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print