លោកTrumpថ្លែងថា លោកមានលទ្ធភាពនឹងពន្យារពេល ៩០ ថ្ងៃទៀតសម្រាប់ការលក់TikTok ទៅឱ្យក្រុមហ៊ុនមិនមែនជារបស់ចិននៅថ្ងៃដែលលោកចូលកាន់តំណែង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលផ្តល់បទសម្ភាសន៍ជាមួយក្រុមហ៊ុនផ្សព្វផ្សាយ សហរដ្ឋអាមេរិក(ABC)នៅថ្ងៃទី ១៨ ខែមករា លោក Trump ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិក បានថ្លែងថា លោក មានលទ្ធភាពនឹងពន្យារពេល ៩០ ថ្ងៃទៀត សម្រាប់ ការលក់កម្មវិធី TikTok ទៅឱ្យក្រុមហ៊ុនមិនមែនជារបស់ចិននៅថ្ងៃទី ២០ ខែមករា ជា ថ្ងៃ ដែល លោកចូលកាន់តំណែង ដើម្បីជៀសវាងកុំឱ្យបិទ អាជីវ កម្ម កម្មវិធីនេះ នៅសហរដ្ឋអាមេរិក ជាបណ្តោះអាសន្ន។

គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា នៅខែមេសា ឆ្នាំ ២០២៤ លោក Biden ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ដែលអនុម័តដោយសភាទាំងពីរ ដើម្បីតម្រូវឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok ទៅឱ្យក្រុមហ៊ុនដែលមិនមែនជារបស់ចិនក្នុងរយៈពេល ២៧០ ថ្ងៃ បើមិនដូច្នោះទេ កម្មវិធីនេះនឹងត្រូវ បិ ទ អាជីវកម្ម នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ តទៅ។ គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃទី ១៧ ខែមករានេះ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានកាត់ក្តី ថា ច្បាប់ដែលថា” ប្រសិនបើ មិនលក់ ក៏បិទ អាជីវកម្ម កម្មវិធី TikTok នៅអាមរិក ” មិនល្មើស នឹង រដ្ឋធម្មនុញ្ញនោះទេ។ នេះគឺមានន័យថា តុលាការកំពូលសហរដ្ឋអាមេរិកបាន អនុញ្ញាតឱ្យសេចក្តីព្រាងច្បាប់នេះចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា តាម ការ កំណត់ ពីមុន ។

នៅល្ងាចថ្ងៃទី ១៨ ខែមករា តាមម៉ោងក្នុងតំបន់ ក្រុមហ៊ុនTikTok បានជូនដំណឹងដល់ អ្នកប្រើប្រាស់កម្មវិធីTikTokនៅ អាមេរិកថា ដោយសារតែបម្រាមជាផ្លូវការរបស់សហរដ្ឋអាមេរិកចូលជាធរមានពី ថ្ងៃទី ១៩ ខែមករាតទៅ ដូច្នេះ កម្មវិធី TikTok នឹងបិទ អាជីវកម្ម ជាបណ្តោះអាសន្ន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print