សារលិខិតជូនពររបស់ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា គោរពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គល នៃពិធីចម្រើនជន្មាយុរបស់លោកជំទាវបណ្ឌិត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ លិខិតជូនពរ ក្នុងឱកាសចម្រើនជន្មាយុ

សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា

លោកជំទាវបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ក្នុងឱកាសដ៏មហាជ័យមង្គល នៃពិធីចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្ញុំបាទផ្ទាល់ ខ្ញុំ បាទសូមអនុញ្ញាតគោរពជូនពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខជូន លោកជំទាវបណ្ឌិត សូមមានសុខភាព ល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា និងមានជន្មាយុយឺនយូរ។

យើងខ្ញុំទាំងអស់គ្នាសូមសម្តែងការកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ជូន លោកជំទាវបណ្ឌិត ចំពោះ ការរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុអភិវឌ្ឍន៍សង្គមជាតិ។ លោកជំទាវបណ្ឌិត ជាថ្នាក់ដឹកនាំស្រ្តីមួយរូប ពោរពេញទៅដោយថាមពល គុណធម៌ គតិបណ្ឌិត និងភាពប៉ិនប្រសប់ខ្ពស់ ដែលបានធ្វើឱ្យកិត្យានុភាពមហា គ្រួសារ នៃកាយឫទ្ធិនារីកម្ពុជា ត្រូវបានលើកកម្ពស់កាន់តែខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ។ លោកជំទាវបណ្ឌិត តែងបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមគ្រប់សកម្មភាពសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន ជាពិសេស កុមារ ស្ត្រី និងជនចាស់ជរា។ ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមបន្តអភិបាលគ្រងរក្សាប្រោះព្រំពរជ័យ ជូនដល់ លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ទាំងអស់

សូមបានប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។

សូម លោកជំទាវបណ្ឌិត ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីយើងខ្ញុំទាំងអស់គ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print