អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២០ ខែ មករា ជា ថ្ងៃទី ៧ នៃ ការដឹកអ្នកដំណើរក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន តាម ទិន្នន័យ នៃ ក្រុម ការងារ ពិសេស ទទួល បន្ទុក ការងារចម្រុះស្តីពី ការ ដឹកអ្នកដំណើរក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥បាន បង្ហាញថា ចាប់ការ ចាប់ ដំណើរ ការ ការដឹកអ្នកដំណើរក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កាល ពីថ្ងៃទី ១៤ ខែ មករាមក គិត រហូត ដល់ ថ្ងៃទី ១៩ ខែ មករា លំហូរអ្នកដំណើរឆ្លង តំបន់ ក្នុង សង្គម ចិន ទាំង មូលមាន ចំនួន សរុប លើសពី ១ពាន់ លាន នាក់ ក្នុ ងនោះ អ្នក ធ្វើ ដំណើរ តាម ផ្លូវ គោក មាន ចំនួន ជិត ៨០ភាគរយ ។
គេហទំព័រ «CCFR China state-controlled media » តាម ដំណឹង នៃ ក្រុមហ៊ុន ផ្លូវ ដែកចិន គ្រុប ឱ្យ ដឹង ថា តាម ការ ប៉ាន់ប្រមាណ ផ្លូវ ដែក នៅទូទាំង ប្រទេសចិន នឹង ដឹក អ្នក ដំណើរ ចំនួន ១៣លាន ៤សែន ៥ម៉ឺននាក់នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥នេះ ហើយ គ្រោង នឹង បន្ថែមជើង រថភ្លើងចំនួន ៨៦២ជើង ៕
ដោយ ៖ សិលា