ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត។
ពិធីសន្និបាតបូកសរុបប្រចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុកមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំង និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ សរុបចំនួន៣៦០នាក់ នៅសាលប្រជុំប្រាសាទព្រះវិហារ ជាន់ទី៣ សាលាខេត្តព្រះវិហារ៕
ដោយ ៖ សិលា