លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នឡរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- អាជ្ញាយុកាលនៃបទឧក្រិដ្ឋមានពី១៥-២០ឆ្នាំ = បើហួសរយៈពេលនេះ រឿងក្តីអាចត្រូវបិទបញ្ចប់ដោយតុលាការ។
២- ការស៊ើបអង្កេតនិងស្រាវជ្រាវបទឧក្រិដ្ឋ = រកឃើញឬមិនឃើញអាស្រ័យលើសាច់រឿងក្តី។
៣- ការធ្វើបាតុកម្មហឹង្សា ការបាញ់សម្លាប់អ្នកនយោបាយប្រឆាំងតែងកើតឡើងជាបន្តបន្ទាប់ = ដើម្បីដាក់កំហុសលើបក្សកាន់អំណាច ដែលជាល្បិចស្វាស៊ីបាយលាបមាត់ពពែដែលជាល្បិចដដែលៗរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម។
៤- គ្មានហេតុផលអីបក្សកាន់អំណាចសម្លាបមនុស្សហើយដើម្បីខ្លួនឯងទទួលខុសត្រូវ = បក្សកាន់អំណាចមានតែខិតខំថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពជូនសង្គមជាតិដើម្បីសេចក្តីសុខប្រជាជនកម្ពុជា?
៥- ប្រទេសមានសន្តិភាពមែនតែគង់នៅមានបាតុភាពអសកម្មមួយចំនួនតិចតួចជៀសមិនរួច = នៅសហរដ្ឋអាមេរិកដែលហៅថាប្រទេសមហាប្រជាធិបតេយ្យក៏គង់មានអំពើឃាដកម្មជាហូរហែរមិនឈប់ដែរ។
៦- ងើបមួយកម្ទេចមួយងើប២កម្ទេខ២ = គឺជាការឆ្លើយតបចំពោះសកម្មភាពចង់បំផ្លាញសន្តិភាពសន្តិសុខនិងសុភមង្គលរបស់ប្រជាជនកម្ពុជា។
៧- ថាជារឿងនយោបាយ = ប្រពន្ធ លឹម គឹមយ៉ា នៅតែឯបារាំងមិនបានដឹងខ្យល់អីទេ។
៨- ឃាដកម្មកើតឡើងនៅថៃដោយឃាដកជាជនជាតិថៃ = ហេតុអីមកចោទរាជរដ្ឋាភិការពិតបាលកម្ពុជានៅឯភ្នំពេញទៅវិញ?
៩- ការពិតយ៉ាងណាមិនអាស្រ័យលើការយល់ឃើញរបស់បុគ្គលទេ = តែវាអាស្រ័យលើលទ្ធផលនៃការសើបអង្កេតរបស់តុលាការនិងសមត្ថកិច្ចថៃ។
១០- ការខិតខំភ្ជាប់អំពើឃាដកម្មលើ លឹម គឹមយ៉ា មកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដោយគ្មានភ័ស្តុតាងនិងឯកសារច្បាស់លាស់ទេ = មិនអាចយកជាបានការទេ វាគ្រាន់តែជាការចោទប្រកាន់បែបនយោបាយ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print