សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការបញ្ជូនឃាតកសម្លាប់ លោក លិម គិមយ៉ា ទៅសមត្ថកិច្ចថៃ កាលពីពេលថ្មីៗនេះ គឺជាការបញ្ជាក់ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការបញ្ជូនឃាតកសម្លាប់ លោក លិម គិមយ៉ា ទៅសមត្ថកិច្ចថៃ កាលពីពេលថ្មីៗនេះ គឺជាការបញ្ជាក់ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីមូលហេតុដែលសមត្ថកិច្ចកម្ពុជា បញ្ជូនជនសង្ស័យឱ្យទៅប្រទេសថៃ។

សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ «ខ្ញុំសួរថា តើរដ្ឋាភិបាលល្ងង់ដល់ថ្នាក់ហ្នឹង ល្ងង់រឿងអី បើរដ្ឋាភិបាលអ្នកចាត់ចែង អ្នកនៅពីក្រោយឃាតកម្ម ចាំបាច់ចាប់ឃាតកបញ្ជូនទៅឱ្យថៃស៊ើបធ្វើអ្វី?»។

សម្តេចបានរិះគន់ថា លោក សម រង្ស៉ី ដែលមួយថ្ងៃមួយថ្ងៃបំផុសបំផុលតែរឿងឱ្យផ្តួលរំលំរាជរដ្ឋាភិបាល និងបានលើកឡើងថាឍ ចំពោះករណី លោក លិម គិមយ៉ា គឺលោក សម រង្ស៉ី បានដើរតួជាតុលាការកំពូល កាត់ទោសរួចបាត់ទៅហើយថា រដ្ឋាភិបាលជាអ្នកធ្វើឃាត។

សម្តេចបវរធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល មិនគាំទ្រឱ្យមានការបាញ់ប្រហារដូចករណី លោក លិម គិមយ៉ានោះទេ។ សម្តេចបានចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសព។ សម្តេចបានស្នើដល់អ្នកនយោបាយទាំងអស់កុំយកឃាតកម្មនេះ ធ្វើជាអាជីវកម្ម ដើម្បីកេងចំណេញនយោបាយលើសព ដូចធ្លាប់ធ្វើកន្លងទៅ។

សម្តេចបានលើកឡើងថា បញ្ហានេះជារឿងអយុត្តិធម៌សម្រាប់ រាជរដ្ឋាភិបាលកម្ពុជា ដែលរឿងទើបនឹងចាប់ផ្តើម មិនទាន់ស៊ើបអង្កេតផង ក៏ត្រូវបានគេចោទប្រកាន់ទម្លាក់កំហុសរួចទៅហើយ ព្រមទាំងបិទផ្លូវតវ៉ាថែមទៀត។

សម្តេចបានបញ្ជាក់បន្ថែមថា «តើចាំបាច់ល្ងង់ទេ ប្រសិនបើខ្លួនជាអ្នករៀបចំផែនការ ចាំបាច់មានការឃាត់ខ្លួនជនដៃដល់ហើយបញ្ជូនទៅឱ្យថៃ យើងអាចលាក់ទុក ឬមួយក៏មិនបាច់បញ្ជូនទៅទេ ស៊ើបខ្លួនឯងទៅ តែដើម្បីភាពស្អាតស្អំ ដើម្បីតម្លាភាព យើងក៏បញ្ជូនទៅឱ្យថៃ ឱ្យគេស្រាវជ្រាវទៅ ហើយឱ្យយើងដឹងផងថា លទ្ធផលយ៉ាងម៉េច ព្រោះរដ្ឋាភិបាលកម្ពុជា ក៏ចង់ដឹងដែររឿងអី ព្រោះដើម្បីរក្សាភាពស្អាតស្អំរបស់យើង យើងមិនបានពាក់ព័ន្ធ តែគេចោទយើង បើយើងធ្វើខ្លួនឯងទោះជាសុក្រឹតយ៉ាងណាក៏គេចោទយើងដែរ អីចឹងឱ្យថៃធ្វើទៅ ឥឡូវធ្វើមិនដូចចិត្តគេៗជេរដោយទាំងថៃទៀត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅក្រុមទណ្ឌិតក្បត់ជាតិបីជំនាន់ និងអ្នកវិភាគមួយក្តាប់តូចថា ជាមនុស្សជើង១០ ភ្នែក៣ និងភ្នែក៥ ខណៈក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ អង្គុយតែរិះគន់រាជរដ្ឋាភិបាល ដើម្បីតែគេងចំណេញនយោបាយ,មានការគុំគួន និងច្រណែនឈ្នានីសជាដើមនោះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានក្រុមអ្នក វិភាគមួយក្តាប់តូចដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បាន កំពុង វាយប្រហារដល់ រាជ រដ្ឋាភិបាលយ៉ាងខ្លាំង លើតម្លៃស្រូវ ដោយចោទរាជរដ្ឋាភិបាលថា មិនបានអើពើដល់ប្រជាកសិករ។ ប៉ុន្តែការវាយប្រហារ និងការរិះគន់របស់ពួកទាំងនោះមិនមែនធ្វើឡើងដើម្បីស្ថាបនា និងស្រលាញ់ ប្រជាកសិករពិតប្រាកដនោះទេ គឺធ្វើឡើងដើម្បីគាប់សង្កត់ និងធ្វើឲ្យប្រជាពលរដ្ឋស្អប់ត្រកូល ហ៊ុន តែប៉ុណ្ណោះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការចោទប្រកាន់ថារាជរដ្ឋាភិបាលមិនបានអើពើ ចំពោះ បញ្ហាកសិកម្មជូនដល់ប្រជាកសិករនេះ ជាការចោទប្រកាន់ដោយអយុត្តិធម៌ បំផុត ខណៈរាជ រដ្ឋាភិ បាលបានកំពុងខិតខំយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការរកទីផ្សារ ជូន ដល់បងប្អូន ប្រជាកសិករ ខណៈទីផ្សា សម្រាប់កសិកម្មពីមុនមានត្រឹមតែជាង៧០ប្រទេស ឥឡូវមានរហូតដល់ជាង៩០ ប្រទេសនោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print