រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចប់ការងារមន្ត្រីជាប់កិច្ចសន្យា ២រូប ដែលបើករថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចាក់អង្រែ ក្រោយទារលុយ ២០០ដុល្លារ ថ្លៃដឹកសពជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ ធ្វើជាមន្ត្រីត្រូវបម្រើពលរដ្ឋ កុំសម្លឹងឃើញលុយធំពេក ! នេះជាមន្ត្រីជាប់កិច្ចសន្យាផង ចុះបើជាមន្ត្រីពេញសិទ្ធ មានតំណែងណាមួយ ប្រាកដជាស្រេកឃ្លានអំពើអបាយមុខ (ពុករលួយ ) ដូច្នេះទុកក៏មិនចំណេញ ដកចេញក៏មិនខាត ។ ទីបំផុតមិនទុកទេ! រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចប់ការងារមន្ត្រីជាប់កិច្ចសន្យា ២រូប ដែលបើករថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចាក់អង្រែ ក្រោយទារលុយ ២០០ដុល្លារ ថ្លៃដឹកសពជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា ៖ មន្ត្រីជាប់កិច្ចសន្យាទាំងពីររូបមានឈ្មោះ៖ លោក វៃ វ៉ាន់ និងលោក យ៉េង វណ្ណៈ ដែលជាមន្ត្រីជាប់កិច្ចសន្យានៅមណ្ឌលសុខភាពចាក់អង្រែ។

សូមជម្រាបថា ក្រសួងសុខាភិបាលបានកំណត់ថា សេវារថយន្តសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព (របស់មន្ទីរពេទ្យ) ទៅលំនៅដ្ឋាននៃសព ក៏មិនតម្រូវគិតថ្លែដែរ។ ត្រូវចងចាំថា ៖ «ចង់ក្លាយជាមន្ត្រីស្អាតស្អំ កុំលោភលន់»។ បើរដ្ឋបាលរាជធានីភ្នំពេញ មិនបញ្ចប់ការងារអ្នក អ្វីដែលរងគ្រោះ មជ្ឈដ្ឋានយល់ច្រឡំ គឺសំដៅមកលើថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បើដកចេញបែបនេះជាអំពើល្អ ចំពោះអភិក្រម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print