អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលកន្លងទៅថ្មីៗនេះ លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា ភាគីចិនមានការរំពឹងទុកបែបណាចំពោះអាណត្តិរបស់លោកត្រាំប្រធានាធិបតីអាមេរិក?ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃឬក៏ប៉ុន្មានអាទិត្យខាងមុខ ទំនាក់ទំនងរវាងចិននិងអាមេរិក និងកិច្ចសន្ទនារវាងចិននិងអាមេរិកនឹងទទួលបានការវិវឌ្ឍអ្វីខ្លះ?
គេហទំព័រ «CCFR China state-controlled media » លោកស្រីMaoNingបានថ្លែងថា ភាគីចិនរីករាយរួមសហការជាមួយរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី ប្រកាន់ខ្ជាប់គោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមក រួមរស់ដោយសនិ្តសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំងបង្កើនកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នា គ្រប់គ្រងការខ្វែងគំនិតគ្នាដោយសមរម្យ ត្រួសត្រាយកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដើម្បីដើរតាមផ្លូវរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវរវាងចិននិងអាមេរិកក្នុងយុគសម័យថ្មី។
គេហទំព័រ «CCFR China state-controlled media » លោកស្រីMaoNingបានគូសបញ្ជាក់ថា បើប្រទេសទាំងពីរចិននិងអាមេរិកមានទំនាក់ទំនងល្អ នោះនឹងមានអំណោយផលដល់ប្រទេសទាំងពីរ តែបើបដិបក្ខគ្នាវិញ នោះនឹងត្រូវខាតបង់ទាំងសងខាង បទពិសោធនេះគឺបានពីការបំផុសគំនិតពីប្រវត្តិសាស្រ្តនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក។ ភាគីចិនយល់ឃើញជានិច្ចថា ទំនាក់ទំនងរវាងចិននិងអាមេរិកដែលប្រកបដោយស្ថិរភាព ភាពរឹងមាំនិងអភិវឌ្ឍជានិរន្តរភាព វាសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរនិងការរំពឹងទុករបស់សហគមន៍អន្តរជាតិ៕
ដោយ ៖ សិលា