លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- នៅពេលកងទ័ពអាមេរិកចេញម្តងៗ គ្មានប្រជាជនអាមេរិកណាភ័យខ្លាចទេ = ដោយសារកងទ័ពនោះ ច្បាំងឈ្លានពានប្រទេសដទៃទេតើ?
២- នៅសហរដ្ឋអាមេរិកកុំថាឡើយតែមានបទល្មើសធ្ងន់ធ្ងរ = គ្រាន់តែបើកបររថយន្តខុសក៏ត្រូវវ៉ៃខ្នោះដែរ?
៣- បើតាម គឹម សុក និយាយតាំងពីឆ្នាំ២០០៨មក ដោយសារមានការបំផ្លាញគ្រប់មុខ = កម្ពុជារលាយបាត់ហើយមិនមែននៅមានមុខនិងរីកចម្រើនដូចបច្ចុប្បន្ននេះទេ?
៤- នៅកូរ៉េខាងត្បូងដោយសារមានប្រជាធិបតេយ្យខ្លាំងពេក = នាំឲ្យមានចលាចលយ៉ាងធ្ងន់ធ្ងរ?
៥-នៅកម្ពុជាបក្សប្រឆាំងចាញ់ឆ្នោតនិងបានចាត់ទុកគណបក្សប្រជាជនកម្ពុជាជាខ្មាំងសត្រូវ = ជាមូលហេតុមិនអាចចរចាបាន?
៦- នៅពេលចាញ់ដាច់ទើបទណ្ឌិតជ្រុលនិយមស្រែករកការចរចា = តើអាចចរចាបានទេ បើចង់សម្លាប់គេហើយ ចង់ឲ្យគេអនុញ្ញាតឲ្យចូលចរចា?
៧- ដោយបានចាត់ទុកសម្តេចតេជោជាខ្មាំងសត្រូវ = ទើបទណ្ឌិតជ្រុលនិយមមិនហ៊ានអើតក្បាលចូលស្រុក?
៨- នៅក្នុងគណបក្សប្រជាជនកម្ពុជាទោះនរណាឡើងកាន់អំណាច = ក៏នៅតែដឹកនាំតាមកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជាដូចគ្នា?
៩- អតីតៈបក្សប្រឆាំងចាញ់ដាច់រួចហើយ = ទោះជានិយាយអីក៏លែងសមហើយ?
១០- និយាយមួលបង្កាច់យ៉ាងណាក៏គ្មាននរណាស្តាប់ដែរ = បើចាញ់ហើយនាំគ្នាចូលវត្តឲ្យអស់ទៅ វាចប់ហើយ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print