សមត្ថកិច្ច នគរបាល ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញបានឃាត់ខ្លួនចាងហ្វាងកាសែត ចំនួន២នាក់ ពាក់ ព័ន្ធយកវីដេអូ ការធ្វើទារុណកម្ម នៅបរទេសមកផ្សាយ បំភ្លៃថាកេីតឡេីងនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន អគ្គស្នងការ រង និង ជាស្នងការ នគរបាល រាជធានី ភ្នំពេញ បានអោយដឹងថា សមត្ថកិច្ច នគរបាល ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន ឃាត់ ខ្លួន ចាងហ្វាង កាសែត ចំនួន ២នាក់ ពាក់ ព័ន្ធ យក វីដេអូ ការ ធ្វើ ទារុណកម្ម នៅ បរទេស មកផ្សាយ បំភ្លៃ ថាកេីតឡេីងនៅ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។  ទង្វើ របស់ ចាងហ្វាង កាសែត ពីរនាក់ នេះ បាន ធ្វើ អោយ ប៉ះពាល់ យ៉ាង ធ្ងន់ធ្ងរ ដល់ កិត្តិយស ប្រទេស កម្ពុជា ។

ការ ផ្សាយ ព័ត៌មាន ដែល គ្មាន ប្រភព ច្បាស់លាស់ គ្មាន បាន អ្វី ក្រៅពី ទទួល ទណ្ឌកម្ម តាមផ្លូវច្បាប់ ទេ ។  រឿងមិនពិត កុំនិយាយ រឿងបំភ្លៃ កុំផ្សាយ នាំអន្តរាយដល់ខ្លួនឯង ជាពិសេសបានបំពុលសង្គមធ្ងន់ធ្ងរ ។ 

កាលពីម្សិលមុិញថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន អគ្គស្នងការ រង និង ជាស្នងការ នគរបាល រាជធានី ភ្នំពេញ បានបង្ហោះលើផេកផ្លូវការរបស់លោកថា ៖ ខ្ញុំបាទសូមអញ្ជើញម្ចាស់ផេកដែលបង្ហោះ រូបភាពនេះសូមចូលរួមសហការណ៌ជាមួយយើងខ្ញុំមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ!បើមិនចូលមកទេខ្ញំនិងឲជំនាញចេញលិខិត អញ្ជើញតាមផ្លូវការហើយបាទ។

   ខ្ញុំសង្ឃឺមថាម្ចាស់ផេកនិងយោគយល់ហើយចូលមកដោយខ្លួនឯង ណាបាទ។

    សូម អរគុណទុកជាមុន។

លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន អគ្គស្នងការ រង និង ជាស្នងការ នគរបាល រាជធានី ភ្នំពេញ បានបង្ហោះ បន្ទាប់ពីម្ចាស់ផេកបានបង្ហោះថា ៖ «ព័ត៌មានបឋម. ឧក្រឹដ្ឋជនកំពុងធ្វើទារុណកម្មមនុស្សយ៉ាងព្រៃផ្សៃក្នុង

ភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុងភ្នំពេញ តើឲ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោ គឺដូចសង្ឃឹមផ្កាយលើមេឃអ៊ីចឹង! ។ 

ក្រោយមកប្រហែលម្ចាស់ផេកមិនព្រមចូលខ្លួនសហការជាមួយសមត្ថកិច្ច ទើបឈានដល់ហៅមកសួរនាំតាមនីតិវិធី ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print