ករណីបាញ់សម្លាប់ប្អូនជីដូនមួយ ខៀវ សុខារ៉ាវី តំណាងអយ្យការចោទប្រកាន់ជាផ្កូវការលើជនត្រូវចោទម្នាក់ជាជនដៃដល់ ២នាក់​ហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាឃាតករ៣នាក់ក្នុងនោះមានម្នាក់ជាប្អូនប្រុសបង្កើតរបស់តារា សម្តែង ខៀវ សុខារ៉ាវី ត្រូវបាន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កុល បុន សម្រេចចោទប្រកាន់ជាផ្លូវការកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីបាញ់បុរសម្នាក់នៅក្នុងម៉ាតក្បែរផ្សាររាត្រី ក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានលួចបង្ហើបអោយឲ្យដឹងថាៈ ជនសង្ស័យ ១-ឈ្មោះ ផុន ភក្តី ជាជនដៃដល់ ហើយតំណាងអយ្យការត្រូវបានចោទប្រកាន់ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាពនៃជនរងគ្រោះ “តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ ។ ជនសង្ស័យទី២-ឈ្មោះ ខៀវ ថនវ៉ាន់ឌី ត្រូវជាប្អូនប្រុសបង្កើតរបស់តារាសម្តែងនាង ខៀវ សុខារ៉ាវី និង ទី៣-ឈ្មោះនិន រិន ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត» តាមមាត្រា២៨១ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ ។ ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយនោះ សំណុំរឿងនេះនឹងត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ លោក ជួន សុរាសី ដើម្បីបន្តនីតិវិធី ថាត្រូវសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

គួររំលឹកថា ទាក់ទិននឹងហេតុការណ៍កើតឡើងកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចហាងមីនីម៉ាត ផ្ទះលេខ165Eo ផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ក្បែរផ្សារាត្រី ដំបូងឈ្មោះ ផុន ភក្តី មានតួនាទីជាអ្នកយាមប្រចាំការនៅបារបារាំងមួយកន្លែងយីហោ ហ្ស៊ូណា មានអាសយដ្ឋាននៅម្តុំព្រះបរមរាជវាំង ។ លុះដល់យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ម្ចាស់បារ ហ្ស៊ូណា បានទូរស័ព្ទហៅឈ្មោះ ផុន ភក្តី ឲ្យមកជាបន្ទាន់ ព្រោះមានក្រុមក្មេងស្ទាវ៦នាក់ រួមទាំងប្អូនប្រុសតារាសម្តែង ខៀវ សុខារ៉ាវី ម្នាក់ផង បានចូលទៅអុកឡុកក្នុងបារ ហ្ស៊ូណា ។ ពេលនោះឈ្មោះ ផុន ភក្តី មានកាំភ្លើងជាមួយផង ក៏មកដល់ហាងមានជម្លោះ តែក្រុមអុកឡុកបានចាកចេញទៅបាត់អស់ ។ តែក្រោយមកឈ្មោះផុន ភក្តី បានដឹងថាក្រុមអុកឡុកនោះចេញផុតអស់ ឈ្មោះ ផុន ភក្តី ក៏ជិះម៉ូតូទៅតាមជួបក្រុមប្អូន ខៀវ សុខារ៉ាវី ដែលកំពុងនាំគ្នាអង្គុយផឹកស៊ីនៅក្នុងមីនីម៉ាតដែលជាចំណុច កើតហេតុ ។ ឈ្មោះ ផុន ភក្តី ដែលគេដឹងថាអ្នកយាមកាមបារបារាំងក៏បានចូលទៅជួបក្រុម នោះនៅក្នុងមីនីម៉ាតឺឈានដល់កើតមានជម្លោះវាយតប់គ្នា ទៅវិញទៅមក ដែលភាគីក្រុមប្អូននាង ខៀវ សុខារ៉ាវី បានប្រើដំបង និងស្ទុះទៅយកកាំភ្លើងម៉ាកកា៥៩មកបម្រុងបាញ់ឈ្មោះ ផុន ភក្តី ។ ដោយសារឈ្មោះ ផុន ភក្តី មានតែម្នាក់ឯង រីឯភាគីម្ខាងទៀតមានគ្នាដល់ទៅ៦នាក់ ឈ្មោះ ផុន ភក្តី បានសម្រេចចិត្តដកកាំភ្លើងខ្លីពីចង្កេះបាញ់ចំនួន២គ្រាប់ បណ្តាលឲ្យត្រូវឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ ដែលត្រូវជាប្អូនជីដូនមួយរបស់នាង ខៀវ សុខារ៉ាវី ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យព្រះកេតុមាលា។

ក្រោយមកសមត្ថកិច្ចក៏បានបង្កើតគណៈកម្មការយកវីដេអូកាមរាសុវត្ថិភាពពិនិត្យមើលឡើងវិញនៅកន្លែងកើតហេតុ ក៏ឃើញសកម្មភាពជនដៃដល់ឈ្មោះ ផុន ភក្តីបាញ់ចំនួនពីរគ្រាប់សំដៅទៅលើជនរងគ្រោះបណ្តាលអោយស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕

3

ដោយ៖ ចេស្តា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print