ស្លាប់និងបាត់ខ្លួនកើនដល់៣០នាក់ ក្នុងការរអិលបាក់ដីនៅភាគកណ្តាលខេត្ត Java ឥណ្ឌូនេស៊ី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករានេះ ក្រុមសង្រ្គោះឥណ្ឌូណេស៉ី កំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ១៣នាក់ បន្ទាប់ពីការរអិលបាក់ដីនៅភាគកណ្តាលនៃខេត្ត Java បណ្តាលឱ្យអ្នកស្លាប់កើនឡើងដល់១៧នាក់។

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Pekalongan ខេត្ត Java បានបណ្តាលឱ្យមានការបាក់ដី កាលពីថ្ងៃអង្គារ ហើយភ្លៀងធ្លាក់ខ្លាំង និងអ័ព្ទកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ លោក Zulhawari Agustianto អ្នកនាំពាក្យក្រុមសង្គ្រោះក្នុងតំបន់ បានប្រាប់ Reuters ថា អ្នកជួយសង្គ្រោះប្រហែល ៣០០នាក់ រួមទាំងប៉ូលិសនិងបុគ្គលិកយោធាត្រូវបានដាក់ពង្រាយ នៅព្រឹកថ្ងៃពុធនេះ ដើម្បីស្វែងរកអ្នកបាត់ខ្លួន។
លោកបញ្ជាក់ថា «ចំនួនអ្នកបាត់ខ្លួនទំនងជាមានច្រើនជាងនេះ ដោយសារតែមានហាងកាហ្វេមួយនៅទីតាំងរអិលបាក់ដី។ យើងមានព័ត៌មានថា ហាងកាហ្វេនោះពោរពេញដោយមនុស្ស អំឡុងពេលបាក់ដី»។ តាមលោក Zulhawari ការបាក់ដី កើតឡើងនៅលើផ្លូវធំមួយតភ្ជាប់ទៅកាន់ទីក្រុង Pekalongan ជាមួយតំបន់ទេសចរណ៍មួយគឺខ្ពង់រាប Dieng។
ក្រុមអ្នកជួយសង្គ្រោះ ត្រូវដើររកក្នុងក្នុងចម្ងាយ ៤គីឡូម៉ែត្រដើម្បីចូលទៅក្នុងទីតាំងកើតហេតុ ដោយសារស្ថានភាពផ្លូវមិនអាចបើកបរបាន។ អ្នកស្រុក ត្រូវបានព្រមានថា នឹងមានភ្លៀងធ្លាក់ក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលអាចបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់ភ្លាមៗ៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print