កម្លាំងចម្រុះបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងជាលើកទី២ នៅលើបណ្តោយផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ កងកម្លាំងចម្រុះបានបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើបណ្តោយមហាវិថីសម្តេចតេជោ ហៅផ្លូវ៦០ម៉ែត្រនៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង២៣ និង០០នាទី ដល់ម៉ោង០២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កម្លាំងចម្រុះបានសហការបន្តចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យលើអ្នកបើកបរយានយន្តដែលមានជាតិស្រវឹង នៅលើបណ្តោយមហាវិថីសម្តេចតេជោ ហៅផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខបុរីជីបម៉ុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ គ្រឹស្នា ស្នងការរង និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ អ៊ូច សុខដូរ៉ា លោកវរសេនីយ៍ទោ ស៊ិន កុសល់ ជាអធិការរងខណ្ឌដង្កោ ដែលមានកងកម្លាំងចម្រុះ ៧៧នាក់ ។

ក្នុងនោះ កម្លាំងអធិការដ្ឋានខណ្ឌដង្កោ ១៩នាក់ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២១នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ២៥នាក់ និងកម្លាំងអាវុធហត្ថខណ្ឌ ១២នាក់។

របាយការណ៍ដដែលបន្តថា ៖ លទ្ធផល នៃកិច្ចសហប្រតិបត្តិការមានយានយន្តឆ្លងកាត់ចំនួន ៨៥គ្រឿង យានយន្តល្មើសជាតិអាល់កុលចំនួន ០៤គ្រឿង (រថយន្ត០១គ្រឿង ម៉ូតូចំនួន ០៣គ្រឿង) កម្រិតចាប់ពី ០.២៥ ដល់០.៣៩mg/L មានចំនួន ០១គ្រឿង អ្នកបើកបរម៉ូតូ០១នាក់។ កម្រិតចាប់ពី០.៤០ឡើងសរុបចំនួន ០៣គ្រឿង អ្នកបើកបរម៉ូតូ ០២នាក់ និងបើកបររថយន្ត ០១នាក់។

...

របាយការណ៍ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ៖ ម៉ូតូចំនួន ០២គ្រឿង និងរថយន្ត០១គ្រឿង ត្រូវនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយនិងបង់ផាកពិន័យតាមច្បាប់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print