អន្តរជាតិ ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពីថ្ងៃទី២០ដល់ថ្ងៃ ទី២១ខែមករា លោក Ding Xuexiang សមាជិក អចិន្ត្រៃយ៍នៃការិយាល័យ នយោបាយ នៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន និងជា ឧបនាយករដ្ឋមន្ត្រីចិន បានទៅ បំពេញ ទស្សនកិច្ច នៅស៊្វីស តាមការអញ្ជើញ ។ ក្នុង ដំណើរទស្សនកិច្ច នេះ លោក បានជួបសន្ទនា ជាមួយ លោកស្រី Karin Keller-Sutter ប្រធាន សហព័ន្ធស៊្វីស និងជារដ្ឋមន្ត្រី ហិរញ្ញវត្ថុស៊្វីស និងជួបពិភាក្សា ការងារជាមួយ លោក Guy Parmelin អនុប្រធាន សហព័ន្ធ ស៊្វីសនិងជា រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិង សិក្សាស្រាវជ្រាវ ផ្នែកវិស័យ អប់រំរបស់ ស៊្វីស ។
គេហទំព័រ «CCFR China state-controlled media » លោក Ding Xuexiang បានថ្លែងថា ស៊្វីសជា ប្រទេស មួយក្នុង ចំណោម ប្រទេស ប៉ែកខាងលិច ដែលបាន ទទួលស្គាល់និង បង្កើត ទំនាក់ទំនង ការទូតជាមួយ សាធារណរដ្ឋប្រជាមានិត ចិន មុនគេ ។ ទំនាក់ទំនង រវាងប្រទេស ទាំងពីរបាន ឆ្លងកាត់ ឧបសគ្គ ច្រើន តែនៅតែ រឹងមាំ ហើយ ស្ថិតនៅជួរមុខ នៃ ទំនាក់ទំនង រវាងចិននិង ប្រទេសប៉ែក ខាងលិច បាន ក្លាយជាគំរូ ដែលប្រទេស មានរបប សង្គមខុសគ្នា ដំណាក់កាល អភិវឌ្ឍន៍ខុសគ្នា និង ទំហំប្រទេស ខុសគ្នា គោរពគ្នាទៅវិញទៅមកនិងធ្វើ កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ។ ឆ្នាំនេះជា ខួបទី៧៥នៃ ការបង្កើត ទំនាក់ទំនង ផ្លូវទូតរវាងចិន និងស៊្វីស ភាគី ទាំងពីរគួរតែ អនុវត្តជាក់ស្តែង នូវគំនិត ឯកភាពរួម ដ៏សំខាន់ របស់ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ ធ្វើឱ្យ ស៊ីជម្រៅនូវ ការកសាង ទំនុកចិត្តខាង នយោបាយ ផ្សព្វផ្សាយស្មារតី សហប្រតិបត្តិការ ចិន-ស៊្វីស ដែលស្មើភាព ច្នៃប្រឌិតថ្មី និងឈ្នះ-ឈ្នះ ថែមមួយកម្រិត ទៀត ដើម្បីជំរុញឱ្យ ទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រច្នៃ ប្រឌិតថ្មីរវាង ចិននិងស៊្វីស ត្រួសត្រាយអនាគត ថ្មីជាបន្តបន្ទាប់។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកស្រី Karin Keller-Sutter បានថ្លែងថា ស៊្វីស យកចិត្តទុកដាក់ ចំពោះ មិត្តភាពរវាង ស៊្វីសនិងចិន រីករាយ រួមជាមួយភាគីចិន ដើម្បី រៀបចំ ឱ្យបានល្អនូវ សកម្មភាពអបអរសាទរ ខួបទី៧៥នៃ ការបង្កើត ទំនាក់ទំនង ការទូត និង ឆ្នាំវប្បធម៌និង ទេសចរណ៍ ស៊្វីស-ចិន ដើម្បី ជំរុញឱ្យ ទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ ច្នៃប្រឌិតថ្មី រវាង ស៊្វីសនិងចិន ឡើងដល់ កម្រិត កាន់តែខ្ពស់ ថែមទៀត ៕
ដោយ ៖ សិលា