លោកត្រាំ ប្រធានាធិបតីអាមេរិក ទាមទារឱ្យ បណ្តេញ ចេញ ភ្លាមនូវ ជនអន្តោប្រវេសន៍ ខុសច្បាប់ ដែលឆ្លងចូល ព្រំដែនភាគខាង ត្បូងរបស់អាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោកត្រាំ ប្រធានាធិបតី អាមេរិកបាន ចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិ កាលពីថ្ងៃទី២២ ខែមករា ដើម្បីផ្អាកឱ្យ ជនអន្តោប្រវេសន៍ ខុសច្បាប់ ឆ្លងចូល ព្រំដែន ភាគខាងត្បូង របស់ សហរដ្ឋអាមេរិក ព្រមទាំង បញ្ជាឱ្យ ក្រសួងសន្តិសុខ ដែនដី ក្រសួង យុត្តិធម៌និង ក្រសួង ការបរទេស អាមេរិក មាន ចំណាត់ការ ដ៏ចាំបាច់ ទាំងអស់ ដើម្បី បណ្តេញ បញ្ជូនត្រឡប់ ទៅវិញ និង បោសសម្អាត ភ្លាមចំពោះ ជនអន្តោប្រវេសន៍ ខុសច្បាប់ ដែលឆ្លងចូល ព្រំដែន ភាគខាងត្បូង សហរដ្ឋអាមេរិក ។

គេហទំព័រ «CCFR China state-controlled media » បទបញ្ជា ប្រតិបត្តិ បានលើកឡើងថា លោកត្រាំបាន ដាក់កំហិត លើ មាត្រា ពាក់ព័ន្ធនៃ ច្បាប់ ជនអន្តោប្រវេសន៍ ថែមមួយ កម្រិតទៀត តាមរយៈ ការប្រើប្រាស់ សិទ្ធិ អំណាចរបស់ ប្រធានាធិបតី ដើមឡើយ មាត្រាទាំងនេះ ប្រហែល អនុញ្ញាតឱ្យ រាល់ ជនបរទេស ណាដែល ឆ្លងចូល ព្រំដែន ភាគខាងត្បូង សហរដ្ឋអាមេរិក ដោយ ខុសច្បាប់ អាច ស្នាក់នៅ សហរដ្ឋអាមេរិក ដូចជា ការស្នើសុំសិទ្ធិ ជ្រកកោន ជាដើម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print