ភ្នំពេញ ៖ ព័ត៌មានចុងក្រោយ ! អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសអ្នកឧកញ៉ា សុខ ហុង ឧបត្ថម្ភ មួយសព៦ពាន់ដុល្លារ និងអ្នករបួសម្នាក់៤លានរៀល។
មុនដំបូងអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភអ្នក ស្លាប់ ក្នុងហេតុការណ៍ទៅប្រជ្រៀតយកអាំងប៉ាវម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល ព្រមទាំងក្តារមឈូស១ ។
សូមបញ្ជាក់ថា ៖ បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស មុនដំបូងទទួលដំណឹងថា ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។
ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀល។
សូមជម្រាបផងដែរថា គិតត្រឹមម៉ោង១២ និង៣០នាទី ចំនួន អ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម។
ដល់ម៉ោង២រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ទទួលព័ត៌មានថា ៖ «អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសអ្នកឧកញ៉ា សុខ ហុង ឧបត្ថម្ភ មួយសព៦ពាន់ដុល្លារ និងអ្នករបួសម្នាក់៤លានរៀល» ។ សូមឱ្យវិញ្ញាណក្ខន្តអ្នកដែលទទួលមរណភាព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយអ្នកកំពុងសង្គ្រោះរួចផុតចាកគ្រោះឆាប់ជាសះស្បើយ ៕
ដោយ ៖ សិលា