ជាលើកទីមួយហើយដែលគណៈប្រតិភូរុស្ស៊ីទស្សនកិច្ចនៅកូរ៉េខាងជើង

ចែករំលែក៖

បណ្តាញព័ត៌មាន KBS បានផ្សាយថា គណប្រតិភូរុស្ស៊ីកាលពីថ្ងៃទី១៥ ខែសីហា បានទស្សនកិច្ចប្រទេសកូរ៉េខាងជើង ជាលើកទីមួយចាប់តាំងពីប្រទេសនេះទទួលរងការដាក់ទណ្ឌកម្មដឹកជិញ្ជូន។

គណៈប្រតិភូសេដ្ឋកិច្ចរុស្ស៊ី រួមមានតំណាងក្រុមហ៊ុនរដ្ឋ និងឯកជន ក្នុងនោះមានទាំងមន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច មន្ទីរពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី។ ប្រភពព័ត៌មានបានឲ្យដឹងថា ពេលដំបូងរុស្ស៊ី បានបញ្ជូនគណៈប្រតិភូជាតំណាងក្រុមហ៊ុនឯកជនទៅកាន់កូរ៉េខាងជើង ប៉ុន្តែក្រោយមកបានបញ្ជូនទាំងមន្ត្រីរដ្ឋាភិបាលទៅជាមួយផងដែរតាមសំណើររបស់កូរ៉េខាងជើង។

គណប្រតិភូសេដ្ឋកិច្ចរុស្ស៊ី នឹងពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការរុស្ស៊ីកូរ៉េខាងជើង ក្នុងពេលដែលអង្គការសហប្រជាជាតិ កំពុងតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសនេះ។ បញ្ហាដំបូងដែលត្រូវពិភាក្សានោះគឺពលករកូរ៉េខាងជើងដែលទៅធ្វើការនៅរុស្ស៊ី ក៏ដូចជាទំនិញផលិតនៅក្នុងប្រទេសរុស្ស៊ី។

ការដែលរុស្ស៊ីទទួលសំណើរសហការសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង គឺដោយសារតែទីកក្រុងមូស្កូ យល់ឃើញថា ភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងដើម្បីជួយបំពេញតម្រូវការរបស់ប្រទេសនេះ។

បើទោះបីរុស្ស៊ីផ្អាកទាំងស្រុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ក្រោយពេលដែលអង្គការសហប្រជាជាតិអនុម័តដាក់ទណ្ឌកម្មបន្ថែលើកូរ៉េខាងជើង ។ នៅពេលនេះដែរប្រទេសកូរ៉េខាងជើង និងរុស្សី មិនទាន់ដោះស្រាយបញ្ហាប្រាក់ខែរបស់ពលរដ្ឋកូរ៉េខាងជើង៤០ម៉ឺននាក់ដែលកំពុងធ្វើការនៅរុស្ស៊ី។

ពលករកូរ៉េខាងជើងដែលធ្វើការនៅក្រុមហ៊ុនបរទេស ឬ នៅក្រៅប្រទេស ប្រាក់ខែទាំងអស់ត្រូវបញ្ជូនទៅឲ្យរដ្ឋ រួចទើបបើកបន្តឲ្យពលករវិញ ។ ប្រាក់ខែត្រូវរដ្ឋកាត់យកពន្ធជាច្រើនដើម្បីជួយដល់សេដ្ឋកិច្ចជាតិ៕

1 (2) 1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print