អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ វប្បធម៌គឺជាដួងព្រលឹងរបស់ជាតិមួយនិងប្រជាជាតិមួយ។វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន វប្បធម៌រឹងមាំប្រជាជាតិរឹងមាំ។ឆ្នាំ២០២៤ លោកXi Jinpingបានធ្វើដំណើរដោយឥតឈប់ឈរ ដើម្បីចុះត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវ ជម្រុញមាគ៌ាអភិវឌ្ឍនៃវប្បធម៌សង្គមនិយមកាន់តែខ្លាំងក្លា។
គេហទំព័រ «CCFR China state-controlled media » ខែតុលាឆ្នាំ២០២៤ លោកXi Jinpingបានអញ្ជើញទៅដល់ផ្លូវលំLiuchiទីក្រុងTongcheng។ លោករំលឹកនូវរឿងរ៉ាវរបស់លោកZhang Yingនិងអ្នកជិតខាងត្រកូលWuរស់នៅដោយចុះសម្រុងគ្នា។ក្រុមគ្រួសាររបស់លោកZhang Yingដែលជាមន្រ្តីជាន់ខ្ពស់នៅរជ្ជកាលឆេងបានឈ្លោះជាមួយអ្នកជិតខាងត្រកូល Wuដោយសារក្បាលដី ហេតុដូច្នេះបានសរសេរសំបុត្រជូនលោកZhang Yingដើម្បីសុំជំនួយ។
គេហទំព័រ «CCFR China state-controlled media » លោកZhang Yingបានតបសំបុត្រដោយតែងកំណាព្យថា៖សំបុត្រមួយច្បាប់ដើម្បីតែជញ្ជាំង ទុកឱ្យគេមួយម៉ែត្រទៅមានអីពិបាកទេ?។ហេតុនេះបានជា ក្រុមគ្រួសារZhang Yingបានសង់ជញ្ជាំងថយក្រោយមួយម៉ែត្រ។ ឃើញដូច្នេះ អ្នកជិតខាងត្រកូលWuបានរំភើបចិត្តក៏សង់ជញ្ជាំងថយក្រោយមួយម៉ែត្រដែរ។ក្រោយមកបានក្លាយទៅជាផ្លូវលំមួយមានទំហំ២ម៉ែត្រដែលចិនហៅថាផ្លូវLiu Chi។ផ្លូវលំនេះក៏ល្បីរហូតដល់បច្ចុប្បន្ននេះ។ រំលឹករឿងចាស់គិតដល់ពេលបច្ចុប្បន្ន លោកXi Jinpingបានគូសបញ្ជាស់ថា ជីវភាពប្រជាជនគ្មានរឿងតូចតាចទេ ធ្វើកិច្ចការរបស់ប្រជាជនឱ្យបានល្អ នោះជម្លោះក្នុងសង្គមក៏នឹងកាន់តែតិចទៅៗ សង្គមក៏នឹងចុះសម្រុងគ្នាដែរ។
គេហទំព័រ «CCFR China state-controlled media » ប្រជាជាតិចិនវិវឌ្ឍទៅមុខជានិរន្តរភាព ធ្លាប់រងទុក្ខលំបាកហើយក៏រស់ឡើងវិញឥតឈប់ឈរ សុទ្ធតែមិនអាចកាត់ផ្ដាច់ពីការគាំទ្រយ៉ាងខ្លាំងក្លារបស់វប្បធម៌ចិន។ឆ្នាំ២០២៤គឺជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។នៅខែកុម្ភៈឆ្នាំ២០២៤ លោកXi Jinpingបានអញ្ជើញទៅសារមន្ទីរសង្គ្រាមPingjin។ពេលឈរនៅខាងមុខផ្ទាំងរូបភាពស្ដីពី«វិន័យ៣ធំៗនិងប្រការប្រុងប្រយ័ត្ន៨ចំណុច» លោកXi Jinpingបានឈរមើលយ៉ាងយូរ ហើយមានប្រសាសន៍ថា៖ប្រជាជនសំខាន់ជាងគេ។
គេហទំព័រ «CCFR China state-controlled media » ខេត្តHunanគឺជាទីកន្លែងបដិវត្តន៍មួយដែលមានសមាជិកបក្សកុម្មុយនីស្ត្រចិនដ៏ឆ្នើមជាច្រើនបានដើរចេញពីទីនេះឆ្ពោះទៅកាន់ឆាកប្រវត្តិសាស្ត្រ ហាក់ដូចជាហ្វូងតារាចែងចាំងលើលំហ បញ្ចេញរស្មីឆើតឆាយ។ ខែមីនាឆ្នាំ២០២៤ លោកXi Jinpingបានអញ្ជើញទៅមហាវិទ្យាល័យគរុកោសល្យទីមួយHunan។ មហាវិទ្យាល័យនេះគឺជាវិទ្យាស្ថានChengnanដែលបង្កើតឡើងនៅរជ្ជកាលNansongដែលមានប្រវត្តិសាស្រ្តជិត៩០០ឆ្នាំមកហើយ។ ដោយសារបានបន្តវេនវប្បធម៌ចិនជិត១ពាន់ឆ្នាំ ជា ពិសេសបណ្តុះបណ្តាលអ្នកបដិវត្តន៍និងបញ្ញវន្តដ៏ឆ្នើមក្នុងសម័យទំនើប ហេតុដូច្នេះវិទ្យាស្ថាននេះមានភាពល្បីល្បាញ។ក្រឡេកមើលប្រវត្តិសាស្រ្ត លោកXi Jinpingបានគូសបញ្ជាក់ថា គោលដៅអបរំរបស់សាលា មិនត្រឹមតែលើកកម្ពស់គុណភាពសិស្សតែប៉ុណ្ណោះទេ ថែមទាំងណែនាំឱ្យសិស្សបណ្ដុះឆន្ទៈបម្រើជាតិមាតុភូមិ។
គេហទំព័រ «CCFR China state-controlled media » លោកXi Jinpingបានថ្លែងថា ធ្វើជាកម្មភិបាល ត្រូវគិតថា”តើចូលបក្សដើម្បីអ្វី ធ្វើជាមន្ត្រីដើម្បីអ្វី និងចង់បន្សល់ទុកស្នាដៃអ្វីពេលយើងចាកចេញទៅ”។
គេហទំព័រ «CCFR China state-controlled media » លោកបានសង្កត់ធ្ងន់ថា ការវាយតម្លៃលើស្នាដៃរបស់កម្មភិបាលល្អឬមិនល្អ អាស្រ័យលើមាត់របស់ប្រជាជនថាល្អឬមិនល្អ។ មានទំនួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ មានទំនួលខុសត្រូវចំពោះប្រជាជន។ ក្នុងឆ្នាំ២០២៤ ដានជើងរបស់លោកXi Jinpingបានឆ្លងកាត់ស្ទើរគ្រប់ទីកន្លែងនៅប្រទេសចិន ដើម្បីជំរុញវប្បធម៌សង្គមនិយមអភិវឌ្ឍទៅមុខ៕
ដោយ ៖ សិលា