ខេត្តឧត្តរមានជ័យ ៖ ចាត់ទុកថាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ! ខណះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដែលកំពុងសាងសង់ទំនប់ស្ទាក់ទឹក (យកទឹកប្រើប្រាស់នៅសង្កាត់អូរស្មាច់) នៅចំណុចអូរយាង ភូមិអូរពក សង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ បានប្រទះឃើញគ្រាប់មីនតោន ដែលបានបន្សល់ទុកកាលពីសម័យសង្រ្គាមចំនួន ៥៥គ្រាប់ ។
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបានក្រុមការងារស៊ីម៉ាក់ យកទៅរក្សាទុកនៅទីបញ្ជាការស៊ីម៉ាក់ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមករាឆ្នាំ២០២៥។
សូមបញ្ជាក់ថា ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ គឹជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយ ខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
រយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៥ នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទឹកដីខេត្តក្រចេះ មានប្រតិបត្តិករចំនួន ៣ រួមមាន មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការហេឡូត្រាស់ បានបោសសម្អាតក្នុងទំហំផ្ទៃដីជាង ១៣៣ គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៩៥ ចម្ការមីននិងគ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីន និងសំណល់ជាតិផ្ទុះផ្សេងទៀតប្រមាណ ៦ ម៉ឺនគ្រាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជិត ៤០ ម៉ឺននាក់។
សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងរយៈពេលជាង ៦ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។ រយៈពេល ជាង ៦ ខែ នៃ រាជរដ្ឋាភិបាល អាណត្តិ ទី៧ មានខេត្ត ចំនួន ០៣ ត្រូវ បាន ប្រកាស ជា ខេត្ត អស់ មីន រួម មាន ខេត្ត កំពង់ស្ពឺ ខេត្ត មណ្ឌលគីរី និង ខេត្ត ក្រចេះ ៕
ដោយ ៖ សិលា