នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួក១៤នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួក១៤នាក់ ត្រូវបាននគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ក្រោយពីក្រុមក្មេងទំនើងទាំងនេះ បាននាំគ្នាវាយទៅលើយុវជន២នាក់ រួមទាំងវាយបំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះ ខូចខាតយ៉ាងដំណំ និងបានយកដុំថ្មគប់ទ្វាកញ្ចក់ផ្ទះពលរដ្ឋក្បែរកន្លែងកើតហេតុ បែកបាក់អស់ចំនួន២ផ្ទាំងផងដែរ ។ ករណីនេះ បានកើតឡើងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២០:៤៥នាទី
ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះ ០៣នាក់ ១/ ឈ្មោះម៉៉ក ធីទ្បុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ២/ ឈ្មោះ សំ លីវ៉ាយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៣/ ឈ្មោះថន ចន្ធី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ ១៤នាក់ ឃាត់ខ្លួនបានម្នាក់ឈ្មោះ សុខ សុធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល រីឯ១៣នាក់ទៀត គេចខ្លួនបាត់ស្រមោល ។ សម្ភារះខូចខាតរួមមាន: ១/ ម៉ូតូ១គ្រឿងម៉ាកpopZពណ៍.សខ្មៅ សេរី2022 ពាក់ផ្លាកលេខ ភ្នំពេញ 1JV.1668 បែកកាបាំងឆ្វេងស្តាំ, បែកកំភ្លៀងខាងឆ្វេង និងរបើកចង្កៀងខាងមុខ (ជារបស់ជនរងគ្រោះ) ។ ២/ ទ្វារកញ្ចក់ ២,៥ម៉ែត្រx១,៦០ម៉ែត្រ ខូចខាត២ផ្ទាំង ។វត្ថុតាងចាប់យករួមមាន៖១/ ដុំថ្មបេតុង ៣ដុំ ២/ ឥដ្ឋប្រហោង ២ដុំ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ម៉ុក ធីទ្បុត ភេទប្រុស បានជិះម៉ូតូ១គ្រឿងដូចខាងលើឌុបជនរងគ្រោះឈ្មោះ សំ លីវ៉ាយ ភេទប្រុស ចេញពីរោងបុណ្យ៧ថ្ងៃដែលត្រូវជាយាយរបស់ជនរងគ្រោះឈ្មោះ សំ លីវ៉ាយ ពេលនោះជនរងគ្រោះទាំង២នាក់បានជិះម៉ូតូតាមផ្លូវលំបេតុងក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលក្នុងគោលបំណងជិះម៉ូតូទៅយកនំបាញ់ត្រាងនៅផ្ទះឈ្មោះ ណាក់ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំជាមួយគ្នា ពេលជនរងគ្រោះជិះម៉ូតូបានប្រហែល១០០ម៉ែត្រ ដល់ផ្លូវបំបែកជា៤ ស្រាប់តែមានជនសង្ស័យចំនួន១៤នាក់ ជិះម៉ូតូ៧គ្រឿងចុះមកពីរផ្លូវជាតិលេខ១តាមផ្លូវលំបេតុងជាប់និងរបងវត្តខ្សុំ ក៏ជួបជនរងគ្រោះទាំងពីរនាក់កំពង់ជិះម៉ូតូក៍បានកាក់ផ្លូវឲ្យជនរងគ្រោះឈប់ម៉ូតូ រួចបក្ខពួកជនសង្ស័យបានធ្វើសកម្មភាពកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាត ចំណែកជនរងគ្រោះទាំងពីបានរត់ចេញពីម៉ូតូប្រហែល៥ម៉ែត្រ ក៏មានជនសង្ស័យជិះម៉ូតូមកបុកជនរងគ្រោះឈ្មោះ ម៉ុក ធីទ្បុត ចំទ្រូង បណ្តាលឲ្យដួលទៅដី ភ្លាមនោះជនរងគ្រោះងើបឡើងស្រវ៉ារត់គេចខ្លួនបន្តទៀត តែត្រូវបក្ខពួកជនសង្ស័យយកដុំថ្មគប់ត្រូវកដៃខាងឆ្វេង បណ្តាលឲ្យដាច់រលាត់ចេញឈាម ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យ និងបក្ខពួកបាននាំគ្នាទ្បើងជិះម៉ូតូតាមផ្លូវលំបេតុង រួចបានធ្វើសកម្មភាពយកដុំថ្មគប់ផ្ទះរបស់ជនរងគ្រោះឈ្មោះ ថន ចន្ធី ភេទស្រី បណ្តាលឲ្យបែកកញ្ចក់ទ្វារផ្ទះចំនួន២ផ្ទាំង រួចបានជិះម៉ូតូទ្បើងមកផ្លូវជាតិលេខ១គេចខ្លួនអស់ ក្រោយកើតហេតុប្រហែល៥នាទី ជនរងគ្រោះបានទូរស័ព្ទមកនគរបាលប៉ុស្តិ៍បន្ទាយដែកប្រាប់ពីហេតុការណ៍ ពេលទទួលបានពត៌មានភ្លាម កម្លាំងប៉ុស្តិ៍បន្ទាយដែកបានចុះដល់កន្លែងកើតហេតុធ្វើការសាកសួរពត៌មាន និងការស្រាវជ្រាវរកមុខសញ្ញា ។ លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ម៉ោង១៥និង៣០នាទី កម្លាំប៉ុស្តិ៍បន្ទាយដែកសហកាជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៍ស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនឈ្មោះ សុខ សុធារិទ្ធ ភេទប្រុស យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខនគរបាលជនសង្ស័យឈ្មោះ សុខ សុធារិទ្ធ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក១៣នាក់ទៀតបានធ្វើសកម្មភាពកាប់ម៉ូតូ និងគប់កញ្ចក់ទ្វាផ្ទះរបស់ជនរងគ្រោះមែន មូលហេតុគំនុំ ។
ក្រោយពីសាកសួររួចកម្លាំងជំនាញសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ចំនែកជនសង្ស័យ១៣នាក់ទៀតកម្លាំងជំនាញកំពុងបន្តនីតិវិធីតាមឃាត់ខ្លួនបន្ថែមទៀត ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print