ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះ ទណ្ឌិត សម រង្ស៊ី មេក្លោងភេរវករ បានបង្ហោះសារភ្ជាប់ជាមួយ នឹងការអំពាវនាវឲ្យគ្រប់ក្រុមភាគី ជាពិសេសកងកម្លាំងប្រដាប់អាវុធ និងគណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ ឲ្យងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ដែលចាត់ទុកថាសារនេះ គឺជា ចេតនាធ្វើសកម្មភាពប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដណ្តើមអំណាចដោយខុសច្បាប់ និងកំពុងបានធ្វើសកម្មភាព ក្នុង គោលបំណងបំផ្លាញស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា ដែលខ្មែរត្រូវរួមគ្នាកម្ចាត់ចោលជាដាច់ខាត។
គណបក្សធម្មាធិបតេយ្យ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ មេក្លោងភេរវករ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលចិញ្ចឹមចិត្តគិតចង់តែបំផ្លាញសេចក្តីសុខសន្តិភាព និងភាព សុខសាន្តរបស់ប្រជាជនកម្ពុជា ដើម្បីទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមសាជាថ្មី ទង្វើនេះចាត់ទុកជាទង្វើ ខុសច្បាប់ ដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវពន្លឿនការតាក់តែងច្បាប់ដាក់ក្រុមទាំងនេះទៅជាក្រុមភេរវករ ដើម្បីយក មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
គណបក្សធម្មាធិបតេយ្យ ប្តេជ្ញាចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារសន្តិភាព និងបន្តអភិវឌ្ឍជាតិ ឲ្យសម្បូររុងរឿងតរៀងទៅជានិច្ចនិរន្តរ៍ និងរួមគ្នាប្រឆាំងជាដាច់ខាតគ្រប់ទង្វើដណ្តើមអំណាច ដែលមិនបានកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ចាំបាច់ត្រូវតែកំទេចចោលឲ្យអស់ពីកម្ពុជា៕
ដោយ ៖ សិលា