នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឱ្យមន្ត្រីនគរបាលរាជធានី-ខេត្តទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់លើករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមន្ត្រីនគរបាលរាជធានី-ខេត្តទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់ លើករណីចរាចរណ៍ ដោយសម្ដេចធិបតីបានបង្ហាញក្តីព្រួយបារម្ភ ចំពោះអត្រា អ្នកស្លាប់ ដោយសារតែ គ្រោះថ្នាក់ចរាចរណ៍ មួយរយៈចុងក្រោយនេះ។

ការណែនាំបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី២៣ ខែមករា។

«បន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឹងម៉ាត់ ហើយសូមបានជំរុញប្រើប្រាស់កម្មវិធី ដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក លើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យា បានដាក់ឱ្យអនុវត្ត កន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរមា»

បើតាមរបាយការណ៍ របស់នគរបាល ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ប៉ុន្តែ ចំនួនអ្នកស្លាប់ មិនមានការថយចុះ នោះទេ ដែលតម្រូវការបង្កើនការផ្សព្វផ្សាយពីការអប់រំ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យកាន់តែប្រសើរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print