ដំណើរការប្រគល់ទទួលអគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា គឺនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជួបប្រជុំជាមួយក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភា ពិភាក្សាពីដំណើរការប្រគល់និងទទួលអគាររដ្ឋបាលថ្មីនេះ បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងពេលខាងមុខ ហើយដំណើរការប្រគល់ទទួលអគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា គឺនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខដែរ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោកបណ្ឌិត អគ្គលេខាធិការរងរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ នៅក្នុងការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា នៅរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយក្រុមហ៊ុន Archetype(cambodia)tld និងក្រុមហ៊ុន TCV Engineering co.ltd ដែលជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ក្រោមហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំនេះ បានរៀបចំឡើងនៅវិមានរដ្ឋសភា ដោយក្រុមហ៊ុន Archetype(cambodia)tld និងក្រុមហ៊ុន TCV Engineering co.ltd បានជម្រាបជូនអំពីគម្រោងក្នុងការប្រគល់ អគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា ជូនដល់រដ្ឋសភាបន្ទាប់ពីក្រុមហ៊ុនបញ្ចប់ដំណើរការសាងសង់ជាស្ថាពរ។
ភាគីក្រុមហ៊ុន បានបញ្ជាក់ថា ដំណើរការប្រគល់ទទួលអគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា គឺនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ ទៅតាមកិច្ចព្រមព្រៀងជាមួយភាគីរដ្ឋសភាកម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print