ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច បានធ្វើការស្រាវជ្រាវរហូតឈានទៅបង្រ្កាប និងឃាត់ខ្លួនបានមុខសញ្ញារក្សាទុកប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ០៣នាក់ចាត់ការតាមនីតិវិធី ព្រោះមានពលរដ្ឋល្អ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចំពោះគ្រឿងញៀន។
ប្រភពដដែលបន្តថា កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ ដោយទទួលបានព័ត៌មានតាមរយៈ ខមិន ក្នុងបណ្ដាញសង្គម ពីប្រជាពលរដ្ឋល្អ ថានៅចំណុចភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច សព្វថ្ងៃមានមុខសញ្ញាសង្ស័យមានការជួញដូរនឹងផ្ដល់ទីតាំងឱ្យប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ដោយមានមនុស្សចេញចូលមិនដាច់។
ដោយបានការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លេីការកំណត់ទិសដៅជាអត្ថិភាពក្នុងការអនុវត្តវិធានការបង្រ្កាបបទល្មើសគ្រឿងញៀនដោយមិនលេីកលែង
និងជម្រុញតាមដានជាប្រចាំ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានសហការស្រាវជ្រាវស៊េីបបញ្ជាក់លេីករណីខាងលេីដល់ទីតាំងនិងបានឃាត់មុខសញ្ញាសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ សុខ វណ្ណណេត ភេទប្រុុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរ ។
២-ឈ្មោះ ឈួន មករា ហៅរុយ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិចេក ឃុំអូរ ។
៣-ឈ្មោះ ឡុង វិចិត្រ ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិអូរល្វា ឃុំអូរ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន៖
-ម្សៅក្រាមពណ៍សថ្លាសង្ស័យថាគ្រឿងញៀន ចំនួន ០១កញ្ចប់
-ម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៍ក្រហមគ្មានស្លាកលេខ ០១គ្រឿង
-ទូរស័ព្ទដៃ ០២គ្រឿង
-ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនមុខសញ្ញារួមជាមួយវត្ថុតាងមកអធិការដ្ឋានស្រុកសាកសួរកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញប្រឆាំងបទល្មេីសគ្រឿងញៀន ដេីម្បីចំណាត់ការនីតិវិធីបន្ដ៕
ដោយ៖តារា