លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៤ ខែ មករា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បាន ជួបពិភាក្សា តាម ទូរស័ព្ទជា មួយ លោក Rubio រដ្ឋមន្ត្រីការ បរទេស អាមេរិក តាមការ ណាត់ ។

គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បាន ថ្លែង ថា នៅ ថ្ងៃសុក្រអាទិត្យ មុន លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន ជួបពិភាក្សា តាម ទូរស័ព្ទជា មួយ លោកត្រាំ ប្រធានាធិបតីអាមេរិក ដែល បាន ឈាន ដល់ គំនិត ឯកភាពរួមមួយចំនួន ។ ការ អភិវឌ្ឍទំនាក់ទំនង រវាង ចិន និង អាមេរិក បាន ឈាន ចូល ដំណាក់កាល គន្លឹះ ថ្មី ។ ក្រុម ការងារ ភាគីទាំង ពីរ គួរ អនុវត្ត ឱ្យ បាន ល្អនូវ គំនិត ឯកភាពរួម ដ៏សំខាន់ របស់ ប្រមុខរដ្ឋ នៃប្រទេស ទាំង ពីរ ក្នុ ងន័យ ជំរុញ ទំនាក់ទំនង រវាង ចិន និង អាមេរិក ឱ្យ ទទួល បាន ការ អភិវឌ្ឍ ប្រកបដោយ ស្ថិរភាព ភាពល្អបរិសុទ្ធ និង និរន្តរភាព ដើម្បីស្វែង រកបាននូវ ផ្លូវ រួម រស់ ជា មួយ គ្នា ដ៏ ត្រឹម ត្រូវ រវាង ចិន និង អាមេរិក ក្នុ ងយុគសម័យថ្មី ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បាន សង្កត់ ធ្ងន់ ថា តាំង ពី បុរាណ កា ល មក តៃវ៉ាន់ គឺ ជា ផ្នែក មួយនៃ ទឹកដីរបស់ ប្រទេស ចិន ដែល មិនអាច កាត់ ផ្តាច់ បាន ប្រទេស ចិន មិន អនុញ្ញ ឱ្យ តៃវ៉ាន់ បំបែក បំបាក់ ចេញពីចិន ជា ដាច់ខាត ។
ជា ការ ឆ្លើយតប លោក Rubio បាន ថ្លែង ថា អាមេរិក រីក រាយ ធ្វើ ការ ប្រាស្រ័យទាក់ទង យ៉ាង ស្មោះជា មួយភាគីចិន ដោះស្រាយ ការ ខ្វែងគំនិតដោយ សមរម្យ គ្រប់គ្រង ទំនាក់ទំនង ទ្វេភាគីោឱ្យ បាន ល្អ តាម វិធី ចាស់ទុំនិង មធ្យ័ត រួម គ្នា ឆ្លើយតប នឹង ការ សាកល្បងសកល និង គាំពារ សន្តិភាពនិង ស្ថិរភាពរបស់ ពិភពលោក ។ អាមេរិក មិ ន គាំទ្រឱ្យ “តៃវ៉ាន់ឯករាជ្យ”ទេ រំពឹង ទុកបញ្ហា តៃវ៉ាន់អាច ទទួល បាន ដំណោះស្រាយ ដោយ សន្តិភាព តាម វិធី ដែល ត្រើយទាំង សងខាង នៃ ច្រក សមុទ្រ សុទ្ធតែអាច ទទួល យ កបាន ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែង ទៀត ថា ប្រទេស ធំគួររ៉ាប់រង ទំនួល ខុសអន្តរជាតិរបស់ ខ្លួន គួរគាំពារសន្តិភាពរបស់ ពិភពលោក គួរ ជួយ បណ្តាប្រទេស នានា សម្រេចបាន នូវ ការ អភិវឌ្ឍ រួម ។ រំពឹងថា លោក នឹង ធ្វើ រឿង ត្រឹម ត្រូវ ដើរតួនាទី មាន លក្ខណៈស្ថាបនា ដើម្បីអនាគត របស់ប្រជាជន នៃ ប្រទេសទាំង ពីរ ចិន និង អាមេរិក ក៏ដូច ជា សន្តិភាពនិង វឌ្ឍនភាព របស់ ពិភពលោក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print