ខេត្តកំពង់ធំ ៖ សកម្មភាពដាំដើមផ្កានៅលើសួនខណ្ឌចែកទ្រូងផ្លូវជាតិលេខ ៦ ចូលមកកាន់ក្រុងស្ទឹងសែន ជាមួយការបំពាក់ប្រព័ន្ធស្រោចស្រពទឹកដោយស្វ័យប្រវត្តិ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងស្ទឹងសែន នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ម្សិលមុិញ។ នេះបើយោងតាមប្រភព រូបភាព ពីមន្ទីរព័ត៌មានខេត្តកំពង់ធំ។
សូមបញ្ជាក់ថា ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងស្ទឹងសែន បានឆ្លងកាត់នូវការវិវឌ្ឍ និងផ្លាស់ប្តូរជាច្រើន ទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាក្នុងទិដ្ឋភាពសេដ្ឋកិច្ចសង្គម ជាពិសេសគឺសុខសន្តិភាពសុវត្ថិភាពនិងស្ថិរភាពនយោបាយចាប់ពីឆ្នាំ១៩៩៨មកម្លេះ។ កត្តាទាំងនោះបាន បង្កជាល័ក្ខខ័ណ្ឌចាំបាច់នានាសម្រាប់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុង ស្ថាប័នពាក់ព័ន្ធ មន្រ្តីរាជការ ព្រមទាំងអង្គការជាតិ អន្តរជាតិនានា ដើម្បីធ្វើឲ្យសម្រេចបាននូវ សមិទ្ធផលផ្នែកសេដ្ឋកិច្ច-សង្គម ក្នុងក្រុងទាំងមូលទទួលបានលទ្ឋផលជាផ្លែផ្កា គួជាទីមោទនៈ ៕
ដោយ ៖ សិលា