កិច្ចប្រជុំសាមញលើកទី៨ អាណត្តិទី៤របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ÷ នៅព្រឹកថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២៥​ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញលើកទី៨ អាណត្តិទី៤​ ក្រោមអធិបតីភាព លោក​ស្រី​ ឈាន​ សុខេន​ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ​ លោក​ ឃុត​ សុខខា​ អភិបាលរងខណ្ឌ​ តំណាងលោក​ ម៉ូវ​ ម៉ានិត​ អភិបាល​ នៃគណៈអភិបាលខណ្ឌ​សែនសុខ​ ។

កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ​ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កំលាំងភូមិភាគពិសេសប្រចាំខណ្ឌ លោក-លោកស្រីនាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យទាំង១០ អនុប្រធានអង្គភាពលទ្ធកម្ម លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ តំណាងប្រជាពលរដ្ឋ តំណាងអង្គការសង្គមសុីវិល​ សរុបអ្នកចូលរួម៥២នាក់​។

...

ក្នុងនោះដែក៏មានរបៀបវារៈប្រជុំចំនួន០៧​ ដូចខាងក្រោម៖
១-ពិនិត្យ​ និងអនុម័ត​លេីសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៧ របស់ក្រុមប្រឹក្សាខណ្ឌ​ អាណត្តិ​ទី៤​ ។
២-ពិនិត្យ​ និងអនុម័តលេីសេចក្ដី​ព្រាង​របាយការណ៍​ប្រចាំ​ខែមករា​ ស្តីពី​ការអនុវត្តការងារ​របស់ខណ្ឌសែនសុខ។
៣-ពិនិត្យ​ និងអនម័តលេីសេចក្តីព្រាង
-ផែនការរួមស្តីពីគណនេយ្យភាពសង្គម
-ផែនការសកម្មភាពសម្រាប់អនុវត្តការងារគណនេយ្យភាពសង្គម​ នៃរដ្ឋបាលខណ្ឌសែនសុខ​ សម្រាប់ឆ្នាំ២០២៥
-ផែនការថវិការសម្រាប់អនុវត្តការងារគណនេយ្យភាពសង្គម​ នៃរដ្ឋបាលខណ្ឌសែនសុខ​ សម្រាប់ឆ្នាំ២០២៥
៤-ពិនិត្យ​ និងអនម័តលេីសេចក្តីព្រាង
-សេចក្រីសម្រេចស្តីពីការទទួលស្គាល់គណៈគ្រប់គ្រងសាលាមត្តេយ្យបុរី១០០ខ្នង
-សេចក្រីសម្រេចស្តីពីការទទួលស្គាលគណៈគ្រប់គ្រងសាលាបឋមសិក្សាទាំង១០​
-សេចក្រីសម្រេចស្តីពីការទទួលស្គាល់សាលាមធ្យមសិក្សាសាធារណទាំង៤
-សេចក្រីសម្រេចស្តីពីការទទួលស្គាល់មជ្ឈមណ្ឌលសិក្សាសហគមន៍សែនសុខទី៥
៥-ពិនិត្យ​ និងអនុម័ត​ លេីកំណត់បែងចែកភារៈកិច្ចរបស់គណៈអភិបាលខណ្ឌសែនសុខ
​​​៦-ពិនិត្យ​ និងអនុម័តលេីសំណេីបែងចែកប្រាក់រង្វាន់​លេីកទឹកចិត្តដែលបានមកកពីកាតផ្តល់សេវា​រដ្ឋបាល​ សំរាប់ឧបត្ថម្ភ​ជូនមន្ត្រី​ បុគ្គលិក​ នៃរដ្ឋបាលខណ្ឌសែនសុខ​ ប្រចាំខែធ្នូ ឆ្នាំ២០២៤។
៧-ការ​ងារផ្សេងៗ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print