រដ្ឋមន្ត្រីណែនាំដល់មន្ទីរសុខាភិបាល រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជន ដែលមានបញ្ហាសុខភាព ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាព និងពិបាកក្នុងការស្វែងរកសេវាពិគ្រោះព្យាបាល

ចែករំលែក៖

ភ្នំពេញ ៖ លោកសាស្ត្រចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលនៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមឆ្នាំ២០២៤ និងផែនការសកម្មភាព ឆ្នាំ២០២៥ នាព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ថា ត្រូវដាក់ផែនការស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជន ដែលមានបញ្ហាសុខភាព ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាព និងពិបាកក្នុងការស្វែងរកសេវាពិគ្រោះព្យាបាល។

ដើម្បីអនុវត្តការងារថែទាំសុខភាពបឋមលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ចំនួន ៥ចំនុច ដូចជា ៖
១) សេវាសារវន្ត បដិសណ្ឋាកិច្ច និងអនាម័យ។
២) សហគមន៍ ផ្តោតសំខាន់នៅតាមមូលដ្ឋានសុខាភិបាលគ្រប់កម្រិត។
៣) អាចទទួលប្រើ និងត្រូវពង្រឹងគុណភាពមូលដ្ឋានសាធារណៈ និងឯកជន ។
៤) ផ្តោតសំខាន់ទៅលើការពារសុខភាព តាមរយៈការអប់រំសុខភាព ដើម្បីកាត់បន្ថយការព្យាបាល ។
៥)កិច្ចសហការ គ្រប់ស្ថាប័នគ្រប់ផ្នែក ទាំងអប់រំ និងកសិកម្ម បរិស្ថានជាដើម។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា សិក្ខាសាលារៀបចំឡើងនាពេលនេះ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃប្រតិបត្តិការ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ពោលគឺ មិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ។

ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជូនអង្គសិក្ខាសាលា និងស្នើអង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ សូមជួយយកចិត្តទុកដាក់ក្នុងការបន្តការពង្រីង និងពង្រឹកបន្ថែមទៀតនូវកិច្ចការជំរុញការថែទាំសុខភាពបឋម។

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្ត ដោយផ្តោតលើគោលការណ៍សំខាន់ៗ ៥ គឺ គុណភាព ប្រសិទ្ធភាព សមធម៌ គណនេយ្យភាព និងនិរន្តរភាព ដែលជាក្របខណ្ឌយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print