យន្តហោះ Air Busan ឆាបឆេះនៅអាកាសយានដ្ឋាន Busan ក្នុងប្រទេសកូរ៉េខាងត្បូង

ចែករំលែក៖

យន្តហោះ Air Busan មួយគ្រឿងបានឆេះនៅអាកាសយានដ្ឋានអន្តរជាតិ Gimhae ក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី 28 ខែមករា អ្នកដំណើរទាំងអស់ 169 នាក់ និងសមាជិកនាវិក 7 នាក់ត្រូវបានជម្លៀសចេញដោយមិនមានអ្នករងរបួសនោះទេ។

នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងប៊ូសានបាននិយាយថា មនុស្សម្នាក់ដែលរងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា យន្តហោះ Air Busan ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ប្រទេសចិន បានឆាបឆេះនៅម៉ោងប្រហែល ១០ និង ៣០ នាទីយប់ ថ្ងៃទី ២៨ ខែមករា ម៉ោងក្នុងស្រុក។
Yonhap បានបន្ថែមថា ភ្លើងបានចាប់ផ្តើមនៅកន្ទុយយន្តហោះ។ អាជ្ញាធរពន្លត់អគ្គិភ័យក្រុងប៊ូសាននៅមិនទាន់បញ្ចេញព័ត៌មានបន្ថែមអំពីឧបទ្ទវហេតុនេះទេ។
ឧបទ្ទវហេតុនេះកើតឡើងប្រហែលមួយខែបន្ទាប់ពីគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតនៅលើទឹកដីកូរ៉េខាងត្បូងនៅពេលដែលយន្តហោះ Jeju Air ដែលហោះហើរពីទីក្រុងបាងកកបានធ្លាក់នៅលើផ្លូវរត់នៃអាកាសយានដ្ឋាន Muan អំឡុងពេលចុះចតជាបន្ទាន់ បណ្តាលឲ្យអ្នកដំណើរ និងនាវិកទាំងអស់នៅលើយន្តហោះចំនួន 181 នាក់បានស្លាប់ និង២នាក់រួចផុតពីក្តីស្លាប់។
ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Air Busan គឺជាផ្នែកមួយនៃក្រុមហ៊ុន Asiana Airlines របស់កូរ៉េខាងត្បូង ដែលត្រូវបានទិញដោយ Korean Air ក្នុងខែធ្នូ ឆ្នាំ 2024។ យោងតាមទិន្នន័យតាមដានរបស់ FlightRadar24 យន្តហោះដែលធ្លាក់នោះ គឺជាយន្តហោះ Airbus A321។
ក្រុមហ៊ុនផលិតយន្តហោះ Airbus បាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍នៃឧបទ្ទវហេតុនេះ ហើយកំពុងទាក់ទងជាមួយក្រុមហ៊ុន Air Busan ៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print