ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពី ការស្រាវជ្រាវ និងប្រមូលឯកសារ សញ្ញាសម្គាល់ និងសម្ភារៈនានា របស់កងកម្លាំងននគរបាលជាតិកម្ពុជា គ្រប់ជំនាន់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងដល់ឯកឧត្តម លោកជំទាវ ជាប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ និងសាធារណជនទាំងអស់ ចូលរួមសហការជាមួយ បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីផ្តល់នូវឯកសណ្ឋាន សញ្ញាសម្គាល់ រូបថត វីដេអូ ឯកសារ ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មាននានាពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា ចាប់តាំងពីជំនាន់មុនរហូតមកដល់ជំនាន់បច្ចុប្បន្ន ដែលជាភស្ដុតាងនានាទាក់ទងនឹងប្រវត្តិនគរបាលជាតិ ដើម្បីរក្សាទុកនៅសាលប្រពៃណីដែលមានលក្ខណៈជាសារមន្ទីរនគរបាល ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print