ជាងកន្លះឆ្នាំក្នុងយុទ្ធនាការ «ពន្លកបៃតង»ក្រសួងបរិស្ថានបណ្តុះកូនឈើបានជាង៩សែនដើម

ចែករំលែក៖

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៥ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើសរុបចំនួន ៩១៣ ២៦៧ ដើម ក្នុងនោះកូនត្នោតចំនួន ៦០៧ ០៣៦ ដើម កូនឈើព្រៃ ២៨៣ ៩៤២ ដើម និងកូនឈើហូបផ្លែចំនួន ២២ ២៨៩ ដើម។នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានបានឱ្យដឹងដែរថានៅថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៥នេះថាកាលពីថ្ងៃម្សិលម៉ិញនេះក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថាន ខេត្ត ព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តកំពត បាននាំកូនឈើដែលបានបណ្តុះ សរុបចំនួន ១ ១២៣ ដើម ដើម្បីត្រៀមទុកសម្រាប់ចែកជូនអាជ្ញាធរ និងប្រជាពលរដ្ឋយកទៅដាំនៅតាមមូលដ្ឋានរបស់ខ្លួន។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានធ្វើការចែកកូនឈើ ក្នុងឱកាសពិធី ពិព័រណ៍ ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» នាកន្លងមកក្នុងគោលបំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឲ្យស្រឡាញ់ដើមឈើ។ កូនឈើចម្រុះរាប់ម៉ឺនដើម រួមមានទាំងពូជឈើប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជឈើពពួកព្រៃលិចទឹកនិងកោងកាង បានចែកឲ្យប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ។ការបើកយុទ្ធនាការនេះគឺដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឲ្យ បាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print