សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្ងៃនេះឆ្លៀតចុះមើលស្ថានភាពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះឆ្លៀតចុះមើលស្ថានភាពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ក្រសួងធនធានទឹក នៅស្រុកស្អាង ខេត្តកណ្តាល និង ស្រុកព្រៃកបាស និងស្រុកបាទី ខេត្តតាកែវ ដោយស្រូវដែលត្រូវបានសង្គ្រោះនិងកំពុងបន្តអន្តរាគមន៍សង្គ្រោះនៅខេត្តទាំងពីរមានប្រមាណជិត ១ម៉ឺនហិកតា។ នេះជាប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២៩២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា  បានលើកឡើងថា ៖ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានឆ្លៀតពិនិត្យវឌ្ឍនភាពនៃការកសាង និងស្តារប្រឡាយលេខ៧៦ ដែលជាកំណាត់មួយនៃប្រព័ន្ធប្រឡាយរំដោះទឹកដែលខ្ញុំបានអនុម័ត្រឱ្យធ្វើពីឆ្នាំកន្លងទៅ។ ប្រឡាយនេះតភ្ជាប់ពីប្រឡាយ៩៦ និងដើរតួនាទីជួយបញ្ជៀសទឹកពីរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការជន់លិចរាជធានី ដោយតភ្ជាប់ពីស្ទឹងព្រែកត្នោតទៅទន្លេបាសាក់។ 

ក្រៅពីបញ្ជៀសទឹកពីរាជធានីភ្នំពេញ ប្រព័ន្ធប្រឡាយនេះដែលតភ្ជាប់ពីភ្នំឱរ៉ាល់ក៏នឹងជួយផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រប់ដំណាំបានរាប់សែនហិកតានៅខេត្តកំពង់ស្ពឺ កណ្តាល និងតាកែវ នាពេលខាងមុខផងដែរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print