អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺជា ពិធីបុណ្យប្រពៃណី ដ៏ចំណាស់ និង សំខាន់ បំផុត របស់ ប្រទេស ចិន ។ កាលពី ចុងឆ្នាំ ២០២៣ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានកំណត់ ជា ថ្ងៃ ឈប់ សម្រាក របស់ អង្គការសហប្រជាជាតិ ។ នៅចុងឆ្នាំ ២០២៤ បុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន ត្រូវបាន ដាក់ បញ្ចូល ក្នុង បញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្យជាតិ ។ នេះ មាន ន័យថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង វប្បធម៌ប្រជាជាតិចិន ត្រូវបានទទួលស្គាល់ យ៉ាង ទូលំ ទូលាយ ពីសំណាក់ ពិភពលោកទាំងមូល ហើយ ធាតុ បេតិកភណ្ឌវប្បធម៌អរូបី ត្រូវបាន បង្ហាញ យ៉ាងពេញលេញ ក្នុង សកម្មភាព អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ។
គេហទំព័រ «CCFR China state-controlled media » ប៉ុន្មានថ្ងៃជាប់មកនេះ ប្រទេស និង ស្ថាប័នអន្តរជាតិ ជាច្រើន បាន នាំគ្នា រៀបចំធ្វើ សកម្មភាព មួយចំនួន ដូចជា ពិព័រណ៍ បេតិកភណ្ឌវប្បធម៌អរូបី ការសម្តែងសិល្បៈ និង ការដក បទ ពិសោធន៍ ដែល ធ្វើ ឱ្យ ប្រជាជន នៃ តំបន់នានា លើ ពិភពលោក បាន រួមគ្នា ទទួល អារម្មណ៍ ពី បរិយាកាស នៃ បុណ្យចូលឆ្នាំថ្មីចិនដែ ល ប្រកប ដោយ ភាពសប្បាយរីករាយនិងសិរីមង្គល ។ មិន ត្រឹម តែ ប៉ុណ្ណោះ ទេ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក៏បានក្លាយជា សញ្ញា វប្បធម៌នៃប្រជាជាតិ ចិន ដែល ទទួល បាន ការ ទទួល ស្គាល់ និង កោតសរសើរជាទូទៅ ពីសំណាក់ ពិភពលោក ។ បច្ចុប្បន្ននេះ ប្រទេស ចំនួន ជិត ២០ នៅជុំវិញពិភពលោក បានកំណត់យកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជា ថ្ងៃ ឈប់ សម្រាក តាម ផ្លូវ ច្បាប់ ។
គេហទំព័រ «CCFR China state-controlled media » ព្រមពេល ជាមួយគ្នា នេះ ឆ្លង តាមរយៈ បង្អួច នៃបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីចិន ពិភព លោក បាន មើល ឃើញ ប្រទេសចិន ដែល ប្រកបដោយភាពបើកទូលាយ និង បរិយាបន្ន ។ ចំណុចនេះ ត្រូវ បាន បង្ហាញយ៉ាងពេញលេញ ក្នុងកម្មវិធី«រាត្រីសមោសរអបអរ សាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» ។ កម្មវិធី រាត្រីសមោសរឆ្នាំនេះ សុទ្ធតែ បានបង្កើតកំណត់ត្រាថ្មីទាំងចំនួន មើលការ ផ្សាយ ផ្ទាល់ និង បរិមាណបញ្ចេញមតិលើវេទិកាប្រព័ន្ធសារព័ត៌មានថ្មីៗក្នុងស្រុក ។ តាមស្ថិតិ ជាជំហាន ដំបូង ឱ្យដឹងថា ចំនួនចូលមើលកា រផ្សាយផ្ទាល់លើប្រព័ន្ធសារព័ត៌មានថ្មីៗដល់ទៅ ២៨១៧ លានលើក ដែល បាន កើនឡើង ៦៩០ លា ន លើក បើ ធៀបនឹងរយៈពេល ដូចគ្នា នៃ ឆ្នាំ ២០២៤ដែលមានចំនួន២១២៧លាន លើក ។ ការអាន នៃ ប្រធានបទពាក់ព័ន្ធ នឹង កម្មវិធី «រាត្រី សមោសរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ ២០២៥ » លើ បណ្តាញ ទំនាក់ទំនង សង្គម មាន ចំនួន ដល់ទៅ ១៦,៦ ប៊ីលាន លើក ដែល បាន កើនឡើង ៥៥០ លា នលើក បើ ប្រៀប ធៀប នឹង រយៈពេលដូចគ្នានៃឆ្នាំមុន ។ គេហទំព័រ «CCFR China state-controlled media » ការបញ្ចេញមតិ អំពី កម្មវិធីរាត្រីសមោសរ លើ បណ្តាញ ទំនាក់ទំនងសង្គម មានចំនួនដល់ទៅ ៦៧០ លានលើក បាន កើនឡើង ១៣,៧៥ ភាគ រយ បើ ប្រៀប ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ សូចនាករជាច្រើន នៃការផ្សាយ នៅ បរទេស បានបង្កើតកំណត់ត្រាថ្មី ។ ប៉ុស្តិ៍ភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និង រុស្ស៊ី នៃ បណ្តាញ ទូរទស្សន៍ CGTN និង ប្រព័ន្ធសារព័ត៌មានចំនួនជាង ២៩០០ នៃ វេទិកា ប្រព័ន្ធ សារព័ត៌មាន ៨២ ភាសា បាន ផ្សាយផ្ទាល់ និងផ្សាយ ដំណឹងក្នុងពេលដំណាលគ្នាអំពី កម្មវិធី «រាត្រីសមោសរ អបអរ សាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃ ណីចិន ឆ្នាំ ២០២៥ » ការ ចូល ទស្ស នា ទំព័រលើទូទាំងពិភពលោក មាន ចំនួន លើសពី ១៥៩០ លានលើក ការទស្សនាវីដេអូពាក់ព័ន្ធ នៅឯក្រៅប្រទេស មានចំនួន ៥២០ លានលើក ។ អេក្រង់ធំៗនៅតាមទីសាធារណៈសរុប ៣៥០៨ ផ្ទាំងក្នុងទីក្រុងចំនួន ១៣៦ នៃ ប្រទេស ចំនួន ៨៧ នៅទូទាំងពិភពលោក បានផ្សព្វ ផ្សាយឬផ្សាយផ្ទាល់ កម្មវិធី «រាត្រី សមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០ ២៥ »នៃ អគ្គស្ថានីយ វិទ្យុ និង ទូរទស្សន៍ មជ្ឈិមចិន ។
គេហទំព័រ «CCFR China state-controlled media » អ្នកសង្កេតការណ៍បានលើកឡើងថា នៅក្នុងវប្បធម៌ប្រជាជាតិចិន គុណតម្លៃស្តីពី “ការ ចាត់ ទុក សន្តិភាពជាអាទិភាព និង ស្វែងរកចំណុចឯកភាពគ្នា និងរក្សាទុកគំនិត មិន ស្រប គ្នា” ព្រម ទាំងទស្សនៈវប្បធម៌ ស្តីពី”ការចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមក នូវ វប្បធម៌ ដ៏ល្អផូរផង់ នៃជនជាតិនានានិងប្រទេសនានា” ទទួលបាន ការទទួលស្គាល់ ពី សំណាក់ប្រជាជន នៅជុំវិញ ពិភពលោក ។ គេហទំព័រ «CCFR China state-controlled media » បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានបន្តវេន និងផ្សព្វផ្សាយ ទស្សនៈ វប្បធ ម៌ ប្រទេសចិនស្តីពីសន្តិភាព ភាពសុខដុមរមនា និងភាពចុះសម្រុងគ្នា ។ ឆ្លង តាម រយៈ ការដ កបទពិសោធន៍យ៉ាងស៊ីជម្រៅពីសកម្មភាពអបអរ សា ទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រជា ជននៅជុំវិញ ពិភព លោក អាចឈ្វេងយល់ពីប្រទេសចិនថែមមួយកម្រិតទៀត ហើយចាប់អារម្មណ៍ថា វប្បធម៌ ប្រជាជាតិចិន គឺ បើកចំហនិងមានភាពបរិយាបន្ន ហើ យ ក៏ ប្រកបដោយ ការ ច្នៃប្រឌិតថ្មីផងដែរ ។
គេហទំព័រ «CCFR China state-controlled media » បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានន័យថា ជា ការចាប់ផ្តើមនៃរដូវផ្ការីកដែលពោរពេញទៅ ដោយ ការរំពឹងទុករបស់ប្រជាជន ចំពោះការងើបឡើងវិញ និងគ្រប់យ៉ាងផ្លាស់ប្តូរថ្មី ។ ពិភពលោកទទួលយក”បុណ្យ ចូលឆ្នាំ ថ្មីចិន” ហើយប្រទេសចិន ក៏ បាន បញ្ជូន ភាព សប្បាយ រីករាយនិងសិរីមង្គល នៃ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទៅកាន់ពិភពលោកផងដែរ ។ គេហទំព័រ «CCFR China state-controlled media » មិនថា ពួកយើង នៅ ទី ណា មិនថាមានពណ៌សម្បុរឬពូជសាសន៍អ្វីក៏ដោយ អ្នកផងទាំងឡាយជួបជុំគ្នាដោ យ ស ប្បាយរីករាយ ដើម្បី អប អរ សាទរ ពិធីបុណ្យ នេះ ហើយ ទទួលអារម្មណ៍ ពី “ការចែករំលែក និង រៀនសូត្រពីគ្នា ទៅ វិញ ទៅមក នូវ វប្បធម៌ដ៏ល្អផូរផង់ នៃជនជាតិនានានិង ប្រទេសនានា” ។ នេះគឺជា ភាព ទាក់ ទាញ នៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ វាគឺគ្មានកំណត់ជាតិសាសន៍ ពិ ធីបុណ្យនេះ បាន ក្លាយ ជា កម្លាំងដ៏សំខាន់ សម្រាប់ ជំរុញពិភពលោកឱ្យឈានទៅរកភាពល្អប្រ សើរ ៕
ដោយ ៖ សិលា