រាជរដ្ឋាភិបាលកម្ពុជាចាត់ទុក កក្តាសន្តិភាពបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដ៏សំខាន់មិនអាចខ្វះបាន

ចែករំលែក៖

ភ្នំពេញ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា បើទោះបីកម្ពុជា មានបេតិកភណ្ឌធម្មជាតិជាច្រើនរាប់មិនអស់ក៏ដោយ ប៉ុន្តែភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជា មានសុខសន្តិភាព មានសុវត្ថិភាព បូករួមនិងស្នាមញញឹមរបស់ពលរដ្ឋមកម្ពុជា ។

ការថ្លែងរបស់ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ខាងលើនេះ ធ្វើឡើងក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាអង្គរ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ គ្មានភ្ញៀវទេសចរណាគេចង់មកផ្សងព្រេង ឬមកទស្សនាកម្ពុជាកម្សាន្តនៅកម្ពុជា បើកម្ពុជា កំពុងអសន្តិសុខ និងអស្ថេរភាពនោះឡើយ ។
លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ៖ “ពិតណាស់ថា កម្ពុជា មានបេតិកភណ្ឌធម្មជាតិជាច្រើនរាប់មិនអស់ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ដឹងគ្រប់ៗគ្នាដែលថា ភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជា មានសុខសន្តិភាព មានសុវត្ថិភាព ហើយយើងក៏តែងតែឭភ្ញៀវទេសចរជាច្រើន និយាយដូចគ្នាថា ប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់ ញញឹមញញែម មានចិត្តមេត្តាធម៌ មានបេះដូងធំ និងមានចិត្តស្មោះ នេះគឺជាកិត្តិនាម ដ៏ល្អផូផង់មួយ ដែលយើងត្រូវរក្សា ការពារឱ្យបានល្អ ដោយប្រុងប្រយ័ត្នជាទីបំផុត”។
បន្ថែមលើនេះ លោក នេត សាវឿន បានលើកឡើងថា នេះមិនមែនជាការងារដែលក្រសួងទេសចរណ៍ ឬរាជរដ្ឋាភិបាល ធ្វើតែម្នាក់ឯងនោះឡើយ ពោលគឺត្រូវមានការចូលរួម ពីវិស័យឯកជន និងអ្នកផ្តល់សេវាទេសចរ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរុំ
សូមបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសំខាន់ៗដែលមកកម្ពុជា ប្រទេសចិនត្រូវបានចាត់ទុកថាជាគោលដៅសំខាន់ ហើយឆ្នាំ២០២៥នេះ កម្ពុជារំពឹងថា ភ្ញៀវទេសចរចិននឹងមកកម្ពុជាកាន់តែច្រើនថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print