ម៉ូតូធុនធំម៉ាកYAMAHAមួយគ្រឿងតម្លៃរាប់ម៉ឺនដុល្លារ មិនប្រយ័ត្នជ្រុលបុករថយន្តស៊េរីទំនើបម៉ាកFord ពីក្រោយបណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូធុនធំម៉ាកYAMAHAមួយគ្រឿងតម្លៃរាប់ម៉ឺនដុល្លារ មិនប្រយ័ត្នជ្រុលបុករថយន្តស៊េរីទំនើបម៉ាកFord ពីក្រោយបណ្តាលឲ្យរការខូចខាតភាគីទាំងពីរជជែកវែកញែកដាក់គ្នាយកត្រូវរៀងខ្លួន។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវណត ប្រ៊ីត សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះឡើងគឺបណ្តាលមកពីអ្នកបើកបរម៉ូតូធំខ្វះការប្រុងប្រយ័ត្នហើយក៏ជ្រុលទៅបុកនឹងរថយន្តម៉ាកFord ១គ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ 2CC 6094 ដែលបើកបរនៅខាងមុខបណ្តាលឲ្យរងការខូចខាតតែសំណាងល្អមិនអ្នករងរបួស។ 

ប្រភពពីសមត្ថកិច្ចដដែលបានបន្តឲ្យដឹងទៀតថាក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងសងខាងបានព្រមព្រៀងគ្នាដោយខាងភាគីម៉ូតូបានចេញសំណងចំនួន ៣៥០ដុល្លារទៅឲ្យខាងភាគីរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print