ព័ត៌មានចុងក្រោយ ! ករណីយន្តហោះដឹកអ្នកដំណើរ៦៤នាក់ បុកឧទ្ធម្ភាគចក្រយោធា ៣នាក់ គឺស្លាប់ទាំងអស់

ចែករំលែក៖

អាមេរិក ៖ ក្រុមមន្ត្រីបាននិយាយក្រោយពីយុទ្ធនាការរុករក និងជួយសង្រ្គោះ លើសពី ២៤ម៉ោងថា គឺគ្មានអ្នកនៅរស់រានមានជីវិតនោះ ទេ (សរុប៦៧នាក់) បន្ទាប់ពីហេតុការណ៍យន្តហោះក្នុងស្រុក បុ.កប៉ះគ្នានៅលើអាកាសមុនពេលចុះចត ជាមួយនឹងឧទ្ធម្ភាគចក្រយោធា រួចធ្លាក់ចូលទន្លេ Potomac នៅវ៉ាស៊ីនតោនឌីស៊ី

សូមបញ្ជាក់ថា ៖ យន្តហោះដឹកអ្នកដំណើរបុកជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក ធ្លាក់ចូលក្នុងទន្លេ

បើតាមការចុះផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរបុកជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក ហើយធ្លាក់ចូលក្នុងទន្លេនាថ្ងៃទី២៩ខែមករាមក បានរកឃើញសពជនរងគ្រោះចំនួន១៨នាក់។

សូមជម្រាបថា យប់ថ្ងៃទី២៩ខែមករាឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានបុកជាមួយឧត្ថម្ភាគចក្រយោធាBlack Hawkមួយគ្រឿងក្នុងពេលដែលយន្តហោះដឹកអ្នកដំណើរនេះកំពុងចុះចតនៅព្រលានយន្តហោះជាតិReagan ក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ហើយយន្តហោះដឹកអ្នកដំណើរបានធ្លាក់ចូលក្នុងទន្លេ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា មានអ្នកដំណើរចំនួន៦៤នាក់ក្នុងយន្តហោះនេះ ចំណែកឯឧទ្ធម្ភាគចក្រមានយោធិន៣រូបផងដែរ។

ព្រលានយន្តហោះជាតិReaganត្រូវ​បានបិទជាបណ្តោះអាសន្នបន្ទាប់ពីកើតមានឧបទ្ទវហេតុនេះ។ 

នៅយប់ថ្ងៃដដែលបានបញ្ជាក់ថា ៖ ព័ត៌មានចុងក្រោយ ! ករណីយន្តហោះដឹកអ្នកដំណើរ៦៤នាក់ បុកឧទ្ធម្ភាគចក្រយោធា ៣នាក់ គឺស្លាប់ទាំងអស់  ៕​

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print