ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ១២៤ ០៤៣ នាក់ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ចែករំលែក៖

ខេត្តសៀមរាប÷ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ១២៤ ០៤៣ នាក់ មានការកើនឡើងប្រមាណ ៨.៩២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួនប្រមាណ ១១៣ ៨៨៦ នាក់។

ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តដើរកម្សាន្តមានចំនួនប្រមាណ ១០៦ ១០០ នាក់ កើនឡើងប្រមាណ ៦.៥៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួនប្រមាណ ៩៩,៦០០ នាក់។

...

ភ្ញៀវទេសចរបរទេសមានចំនួន ១៧ ៩៤៣ នាក់ កើនឡើង ២៥.៦០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ១៤,២៨៦ នាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print