ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងករណីដែលជប៉ុនត្រៀមចាត់វិធានការរឹតបន្ដឹងលើការនាំចេញផលិតផលមួយចំនួនដូចជាវត្ថុពាក់កណ្តាលចម្លងជាដើម

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នកនាំពាក្យ ក្រសួង ពាណិជ្ជកម្ម ចិន បាន ថ្លែង នៅថ្ងៃទី ៣១ ខែ មករាថា មួយរយៈពេល កន្លងទៅនេះ ប្រទេស ខ្លះ បាន ពង្រីក ក្រប ខ័ណ្ឌ សន្តិសុខជាតិ ដោយ បាន ចាត់ វិធានការរឹតបន្ដឹង លើការ នាំចេញ ដោយហួសហេតុ ដើម្បី ដាក់កំហិត និង ដាក់ទណ្ឌកម្ម ចំពោះ ឧស្សាហកម្ម វត្ថុ ពាក់កណ្តាល ចម្លង របស់ ចិន ។ វិធានការ រឹតបន្ដឹង ការនាំចេញ ដែល ភាគីជប៉ុន ត្រៀម អនុវត្ត នឹង ជះឥទ្ធិពល ដល់ សុវត្ថភាព និង ស្ថិរភាព នៃ ខ្សែ សង្វាក់ ផលិតនិង ផ្គត់ផ្គង់ នឹង រំខាន់ដល់ទំនាក់ទំនង ពាណិជ្ជកម្ម ជា ប្រក្រតី រវាង សហគ្រាស និង សហគ្រាស នឹង បំផ្លាញ ផលប្រយោជន៍របស់ សហគ្រាស នៃ ប្រទេសទាំងពីរ ។

គេហទំព័រ «CCFR China state-controlled media » អ្នកកាសែត បានសួរថា នៅថ្ងៃទី ៣១ ខែ មករា រដ្ឋាភិបាល ជប៉ុន បាន ប្រកាសថា មាន គម្រោង ចាត់វិធានការលើការ នាំចេញទំនិញ លើសពី ១០ មុខ ដែល ពាក់ព័ន្ធនឹង វត្ថុ ពាក់ កណ្តាល ចម្លង ហើយ នឹង បញ្ចូល សហគ្រាសចិន ជាច្រើន ទៅ ក្នុង បញ្ជី អ្នកប្រើប្រាស់ ចុង ក្រោយ ។ សូមសួរ ភាគី ចិន វាយ តម្លៃ យ៉ាង ណា ចំពោះករណីនេះ ? អ្នកនាំពាក្យ ក្រសួង ពាណិជ្ជកម្ម ចិន បាន ឆ្លើយតប ដូចខាង លើ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យ បាន បន្តថា បច្ចុប្បន្ន ភាគី ជប៉ុន កំពុង ប្រមូល មតិសាធារណៈ អំពី ខ្លឹមសារ នៃ វិធានការ ពាក់ព័ន្ធ ។ យើង សង្ឃឹមថា ភាគី ជប៉ុន ទទួលយក សំឡេង សមហេតុផល នៃ មជ្ឈដ្ឋាន ពាណិជ្ជកម្ម ឈរលើ សភាពការណ៍ ទូទៅ នៃ ការគាំពារ សណ្តាប់ ធ្នាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម អន្តរជាតិ និង កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្ម រវាង ចិននិងជប៉ុន កែប្រែ ទង្វើ ពាក់ព័ន្ធ ឱ្យទាន់ពេល ចៀសវាងវិធានការ ដែល អាច រារាំង ដល់ការអភិវឌ្ឍ ល្អ នៃ ទំនាក់ ទំនង សេដ្ឋកិច្ចពាណិជ្ជកម្ម រវាង ចិន និង ជប៉ុន រួមគ្នា គាំពារ ស្ថិរភាព និងភាព រលូន នៃ ខ្សែ សង្វាក់ ផលិតនិង ផ្គត់ផ្គង់ ពិភពលោក ។ ភាគីចិន មាន សិទ្ធិ ឆ្លើយតប ទៅវិញ ដើម្បី គាំពារ យ៉ាង ម៉ឺងម៉ាត់ ចំពោះ ផលប្រយោជន៍ស្រប ច្បាប់ របស់ ខ្លួន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print