ប្រធានាធិបតីទុយនីស៊ីអំពាវនាវសហគមន៍អន្តរជាតិឲ្យរួមកម្លាំងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៣១ ខែមករា នៅពេលជួបជាមួយលោក Lammy រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសទុយនីស៊ី លោក Saied ប្រធានាធិបតីទុយនីស៊ី បានថ្លែងថា សហគមន៍អន្តរជាតិចាំបាច់ត្រូវពង្រឹងកិច្ចសហ ប្រតិបត្តិការ ដើម្បី ប្រយុទ្ធ ប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ។

គេហទំព័រ «CCFR China state-controlled media » ទីស្ដីការប្រធានាធិបតីទុយនីស៊ីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបាន ចេញ ផ្សាយ នៅថ្ងៃដដែលនោះថា ក្នុងអំឡុងពេលជួបជាមួយលោក Lammy លោក Saied បានគូសបញ្ជាក់ ថា អំពើភេរវកម្មនិងអន្តោប្រវេសន៍ខុសច្បាប់បានក្លាយ ជាបញ្ហាបន្ទាន់ ដែលកំពុងប្រឈមក្នុងសហគមន៍អន្តរជាតិ ប្រទេសនានា ត្រូវពង្រឹង កិច្ចសហប្រតិបត្តិកា រ ក្នុងការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងព្រំដែន ដើម្បីបញ្ឈប់សកម្មភាពភេរវកម្ម និង ការ រីករាល ដាលនៃអន្តោប្រវេសន៍ខុសច្បាប់ ។

គេហទំព័រ «CCFR China state-controlled media » លោក Saied បានអំពាវនាវឱ្យជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែម ទៀត ដើម្បី ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសដែលជាដើមកំណើតនៃជនអន្តោប្រវេសន៍ ដើម្បីធ្វើឱ្យប្រជាជនអាចតាំងទីលំនៅ និងធ្វើការនៅទីនោះ ហើយ ទន្ទឹម នឹង នោះ ធ្វើឱ្យជនអន្តោប្រវេសន៍ខុសច្បាប់កាន់តែច្រើនត្រឡប់ទៅប្រទេសកំណើតវិញ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print