ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំកសិករឱ្យប្រើប្រាស់ពូជ ស្រូវប្រាំងក្នុងស្រុកដើម្បីធានាបានទិន្នផលនិងទីផ្សារល្អ

ចែករំលែក៖

ខេត្តកំពង់ធំ÷ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់កសិករឱ្យប្រាប់ប្រើប្រាស់ពូជស្រូវប្រាំងក្នុងស្រុក ដើម្បីធានាបាននូវទិន្នផល និងទីផ្សារល្អ ក្នុងឱកាសដែលលោកអញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករដែលរងផលប៉ះពាល់ខ្វះទឹកស្រោចស្រព និងខូចខាតជាង៣០០ហិកតា ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៥។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រីបានណែនាំដល់ប្រជា កសិករត្រូវចងក្រងជាសហគមន៍ទំនើបដែលប្រើប្រាស់ពូជផលិតក្នុងស្រុកដែលមានក្រសួងពាក់ព័ន្ធជាមួយនឹងរាជរដ្ឋាភិបាលក្នុងការធានាបាននូវទិន្នផលខ្ពស់ទីផ្សារល្អ ដែលផ្តល់ភាពជឿជាក់និងទុកចិត្តបំផុតដល់កសិករ និងបានសម្តែងនូវសមានចិត្តចូលរួមសោកស្ដាយក្រៃលែងជាមួយប្រជាកសិករនៅឃុំបន្ទាយស្ទោងជាច្រើនរយគ្រួសារ និងដំណាំស្រូវជាច្រើនរយហិកតាដែលកំពុងរងផលប៉ះពាល់ខ្វះខាតទឹកស្រោចស្រព និងសង្គ្រោះឡើង វិញ។ ទោះបីក្រុមការងារនិងអាជ្ញាធរមូលដ្ឋានស្វះស្វែងដុតដៃដុតជើងក្នុងការជួយសង្គ្រោះយ៉ាងណាក៏ដោយពីព្រោះយើងពុំមានប្រភពទឹកផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ។

ទន្ទឹមនឹងនេះលោកទេសរដ្ឋមន្ត្រីណែនាំដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវស្រង់ស្ថិតិស្រែស្រូវកសិករនិងចំនួនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងខូចខាតស្រូវនៅពេលនេះដើម្បីត្រៀមទទួលបាននូវការផ្ដល់ស្បៀងសង្គ្រោះបឋម និងផ្ដល់ពូជស្រូវព្រោះស្តារឡើងវិញនៅពេលក្រោយ ដែលជាការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ប្រជាកសិករនៅក្នុងមូលដ្ឋាន ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកអនុប្រធានទី១បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការតាមដាន និងបូមទឹកស្រោចស្រពសង្គ្រោះស្រែស្រូវប្រជាកសិករឱ្យបានហ្មត់ចត់នៅភូមិបេង ដែលមានប្រជាកសិករសរុប ៥៥គ្រួសារ និងមានផ្ទៃដីត្រូវសង្គ្រោះចំនួន៤១,៥ ហិកតា ឱ្យខាងតែបាន ព្រោះស្រូវពួកគាត់កំពុងមានប្រភពទឹកពីអន្លង់ជ្រៅៗនៃស្ទឹងស្ទោងដែលកសិករកំពុងបូមសង្គ្រោះយ៉ាងមមាញឹក។

សូមបញ្ជាក់ថាឃុំបន្ទាយស្ទោងមានស្រូវប្រាំងទំហំ៣៨៥ ហិចតា ដែលសរុបប្រជាពលរដ្ឋ៥០១គ្រួសារក្នុងភូមិចំនួន១០កំពុងរងការខ្វះប្រភពទឹកក្នុងការបូមសង្គ្រោះហើយក្នុងឱកាសនោះដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានឧបត្ថម្ភទឹកប្រាក់១លានរៀលដល់កសិករនៅភូមិបេង ដែលកំពុងមានប្រភពទឹកក្នុងការបូមសង្គ្រោះឱ្យបានទាន់ពេល បន្ថែមលើក្រុមការងារដែលបានជួយបូមទឹកសង្គ្រោះកន្លងមក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print