បាក់ស្រុតផ្ទះប្រជាពលរដ្ឋចំនួន០២ល្វែង ចូលទន្លេ និង០៤ល្វែងទៀតរងផលប៉ះពាល់សសរគ្រឹះនិងប្រេះជញ្ជាំង

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះចំនួន០២ល្វែងត្រូវបាក់ស្រុតចូលទន្លេមេគង្គ និង០៤ល្វែងទៀតប៉ះពាល់សសរគ្រឹះ តែសំណាងល្អមិនបង្កអោយមនុស្សរងរបួសនោះឡើយ ។

ករណីបាក់ស្រុតនេះដែរបានកើតឡើងកាលពីវេលាម៉ោង ០២ និង ២០នាទីរសៀលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវបេតុងអមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា  រាជធានីភ្នំពេញ ។ 

តាមការលើកឡើងពីភាគីរងគ្រោះបានអោយដឹងថា នៅមុនពេលចូលឆ្នាំចិន គាត់បានឮសំឡេងស្រុតដី។ បន្ទាប់មកពួកគាត់ក៏បាននាំគ្នាជញ្ជូនអីវ៉ាន់ដែលមានតម្លៃចេញពីក្នុងផ្ទះនិងបន្ទប់ជួលចេញពីខាងក្នុងផ្ទះជាបណ្ដើរៗ ដើម្បីការពារខ្លាចមានការស្រុតដីនិងប្រេះដីផងដែរ រហូតមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែមានការប្រេះដីនិងស្រុតដីបាក់ផ្ទះប្រជាពលរដ្ឋធ្លាក់ចូលទន្លេតែម្ដង ។

ប្រភពពីមន្រ្តីជំនាញបានបញ្ជាក់ថា ផ្ទះចំនួន០២ល្វែងដែលក្នុង០២ល្វែងនោះមានបន្ទប់ជួលចំនួន១៨បន្ទប់ ។ ចំណែកឯ០៤ល្វែងទៀត មានតូបចំនួន០៦ ដែលម្ចាស់ផ្ទះបានជួលអោយប្រជាពលរដ្ឋសម្រាប់លក់ដូរនៅក្នុងភូមិ ហើយត្រូវបានរងផលប៉ះពាល់សសរគ្រឹះ នឹង ប្រេះជញ្ជាំង ។ 

ក្រោយកើតហេតុ មន្រ្តីជំនាញបានចុះមកដល់ទីតាំងបាក់ស្រុតដើម្បីធ្វើការត្រួតពិនិត្យស្វែងរកមូលហេតុ នៃការបាក់ស្រុតនេះអោយបានច្បាស់លាស់ ៕ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print