អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៥ អភិបាលក្រុងPhiladelphiaរដ្ឋPennsylvaniaសហរដ្ឋអាមេរិកបានថ្លែងថា ឧបទ្ទវហេតុដែលយន្តហោះវេជ្ជសាស្ត្រខ្នាតតូចធ្លាក់នៅក្រុងPhiladelphiaនាថ្ងៃ៣១ខែមករា បានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់បាត់បង់ជីវិតនិង១៩នាក់ទៀតរងរបួស។អ្នកស្លាប់បាត់បង់ជីវិតនោះមាន៦នាក់គឺអ្នកធ្វើដំណើរក្នុងយន្តហោះនិងម្នាក់ទៀតគឺស្ថិតនៅក្នុងរថយន្តលើផ្ទៃដី។ក្រៅពីនេះ អ្នករងរបួសចំនួន១៩នាក់គឺសុទ្ធតែនៅលើផ្ទៃដីដែលបានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលហើយ។តាមការព្យាករណ៍ថា ចំនួនអ្នកស្លាប់បាត់បង់ជីវិតប្រហែលនឹងកើនឡើង។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី១ខែកុម្ភៈ ប្រធានាធិបតីម៉ិកស៊ិកបានថ្លែងថា មានពលរដ្ឋម៉ិកស៊ិកចំនួន៦នាក់បានស្លាប់បាង់បង់ជីវិតក្នុងឧបទ្ទវហេតុយន្តហោះធ្លាក់នេះ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា យន្តហោះនេះគឺជាយន្តហោះដឹកជញ្ចូនវេជ្ជសាស្រ្តនៃក្រុមហ៊ុនជួយសង្គ្រោះយន្តហោះនិងជួយសង្គ្រោះផ្លូវអាកាសដែលបានធ្លាក់កម្ទេចបន្ទាប់ពីចាប់ហោះហើរពីព្រលានយន្តហោះក្រុងPhiladelphiaនាថ្ងៃទី៣១ខែមករា។បច្ចុប្បន្ននេះ រដ្ឋបាលអាការសចរណ៍សហរដ្ឋអាមេរិករួមជាមួយក្រុមប្រឹក្សាជាតិទទួលបន្ទុកសុវត្ថភាពដឹកជញ្ជូនអាមេរិកកំពុងធ្វើការស៊ើបអង្កេតចំពោះករណីនេះ៕
ដោយ ៖ សិលា