អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា នៅ វេល លា ម៉ោងប្រហែល ៨ យប់ថ្ងៃទី ១ ខែកុម្ភៈ សេតវិមាន អាមេរិក បានប្រកាស សន្លឹក ការពិត ប្រកាសដំឡើងពន្ធគយ ១០% លើផលិតផលចិន ដែលនាំចេញ ទៅ កាន់ សហរដ្ឋអាមេរិក ដោយយកបញ្ហា Fentanyl និងបញ្ហាផ្សេងទៀត ជា លេស។ ភាគី ចិនសម្តែងមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងដាច់ខាត ចំពោះ ករណី នេះ ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះបានថ្លែងថា ការដែលអាមេរិកដំឡើងពន្ធគយដោយឯកតោ ភាគីបាន បំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនៃអង្គការពាណិជ្ជកម្មពិភពលោក វាមិន ត្រឹម តែ មិនអំណោយផលដល់ការដោះស្រាយបញ្ហាផ្ទាល់ខ្លួន ប៉ុណ្ណោះទេ ថែមទាំង បង្កជាការបំផ្លាញដល់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្ម ជាប្រក្រតីរវាងចិន និង អាមេរិកទៀតផង។ គេហទំព័រ «CCFR China state-controlled media » ទាក់ទិននឹង ទង្វើខុសឆ្គងរបស់ភាគីអាមេរិក ចិននឹង ដាក់ ពាក្យ បណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ហើយ និងចាត់វិធានការ តបត ទៅវិញ ដើម្បីគាំពារ យ៉ាងមុតមាំនូវ សិទ្ធិនិងផលប្រយោជន៍ របស់ ខ្លួន ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះបន្តទៀតថា ភាគីចិនរំពឹងថាភាគីអាមេរិកអាច មើលនិង ដោះ ស្រាយបញ្ហា Fentanyl និងបញ្ហាផ្សេងទៀតរបស់ខ្លួន ដោយ សត្យានុម័ត និង វិចារណញ្ញាណ តែមិនមែន ចេះតែគំរាមកំហែង ប្រទេស ដទៃដោយមធ្យបាយ ពន្ធ គយនោះទេ ។ ភាគីចិនដាស់តឿនអាមេរិក កែទង្វើខុសឆ្គង ភា្លម ៗ ដើរ ស្របតាម ទិស ដៅ តែមួយ ជាមួយភាគីចិន ប្រឈមមុខនឹង បញ្ហា និងធ្វើកិច្ចសន្ទនា ដោយស្មោះត្រង់ ដោយ ឈរលើមូលដ្ឋាន នៃសមភាព ផ្តល់ផលប្រយោជន៍ដល់គ្នា និងគោរពគ្នាទៅ វិញ ទៅមក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិង គ្រប់គ្រងការខ្វែង គំនិត៕
ដោយ ៖ សិលា