សមត្ថកិច្ចកំពុងល្បាតតាមផ្លូវត្រូវក្មេងទំនេីងមួយក្រុមជិះម៉ូតូប្រដេញគ្នា បុកបណ្តាលឲ្យរបួស២នាក់

ចែករំលែក៖

ភ្នំពេញ៖​ សមត្ថកិច្ច២នាក់ជិះម៉ូតូល្បាតតាមដងផ្លូវត្រូវក្រុមក្មេងទំនេីងមួយក្រុមជិះម៉ូតូប្រដេញគ្នាតាមដងផ្លូវជ្រុលបុកពេញទំហឹងបណ្តាលឲ្យកម្លាំងសមត្ថកិច្ចរងរបួសធ្ងន់២នាក់ត្រូវបានក្រុមសង្គ្រោះ៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង១៧នាទី ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះទី១ មានឈ្មោះ ដា មុន្នីរក្សា ភេទប្រុស អាយុ២២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រងរបួសបែកចិញ្ចេីមខាងស្តាំ មានទីលំនៅ នៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះទី២ មានឈ្មោះ តាប់ សុផាត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបែកមាត់និងបាក់ធ្មេញ មានទីលំនៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញមន្ត្រីនគរបាលចំនួន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមដងផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានក្រុមក្មេងទំនេីងមួយក្រុមមានគ្នា១២នាក់ជិះម៉ូតូជាច្រេីនគ្រឿងប្រដេញគ្នាយ៉ាងអនាធិបតេយ្យក៏ជ្រុលបុកម៉ូតូកម្លាំងសមត្ថកិច្ចពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះតាមការស្នេីរសុំរបស់ក្រុមគ្រួសារជនរងគ្រោះ។ ចំណែកក្រុមក្មេងទំនេីងទាំង១២នាក់ត្រូវបានសមត្ថកិច្ចឃាត់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរង់ចាំចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print