ក្រសួងព័ត៌មាន ទុកពេលឲ្យ ទូរទស្សន៍ ឌីជីថល និង ថាស ទូរទស្សន៍ ផ្កាយ រណប ទាំងអស់ មក បំពេញ បែបបទ ស្នើសុំ ធ្វើ អាជីវកម្ម យ៉ាង យូរ បំផុត ត្រឹម ថ្ងៃ ទី ៣ ខែមីនា ឆ្នាំ ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួង ព័ត៌មាន សូមក្រេីន រំលឹក ដល់ លោក លោកស្រី ម្ចាស់ ក្រុម ហ៊ុន ភ្នាក់ងារ នាំចូល ចែកចាយ លក់ ឧបករណ៍ ទទួល សុីញ៉ាល់ ទូរទស្សន៍ ឌីជីថល និង ថាស ទូរទស្សន៍ ផ្កាយ រណប ទាំងអស់ ដែល មិន បាន សុំ អនុញ្ញាត ពី ក្រសួងព័ត៌មាន ឲ្យ មក បំពេញ បែបបទ ស្នើសុំ ធ្វើ អាជីវកម្ម យ៉ាង យូរ បំផុត ត្រឹម ថ្ងៃ ទី ៣ ខែមីនា ឆ្នាំ ២០២៥។

សូមគូសបញ្ជាក់ ផងដែរថា ៖ ក្រសួងព័ត៌មាន បាន ចេញ សេចក្ដី ជូនដំណឹង តាំងពី ថ្ងៃ ទី ២៤ ខែ មករា ឆ្នាំ ២០២៥ មក ម្ល៉េះ ផុត រយៈពេល កំណត់ នេះ ក្រសួង នឹង សហការ ជាមួយ ក្រសួង ស្ថាប័ន មាន សម្ថកិច្ច ពាក់ព័ន្ធ ចាត់ ការ តាម នីតិវិធី ច្បាប់ ចំពោះ បុគ្គល ណា ដែល ធ្វើ អាជីវកម្ម ល្មើស ច្បាប់ ។
ដូច្នេះក្រសួងព័ត៌មាន ទុកពេលឲ្យ លោក លោកស្រី ម្ចាស់ ក្រុម ហ៊ុន ភ្នាក់ងារ នាំចូល ចែកចាយ លក់ ឧបករណ៍ ទទួល សុីញ៉ាល់ ទូរទស្សន៍ ឌីជីថល និង ថាស ទូរទស្សន៍ ផ្កាយ រណប ទាំងអស់ មក បំពេញ បែបបទ ស្នើសុំ ធ្វើ អាជីវកម្ម យ៉ាង យូរ បំផុត ត្រឹម ថ្ងៃ ទី ៣ ខែមីនា ឆ្នាំ ២០២៥៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print