សមត្ថកិច្ច កោះហោះបុគ្គលតាំងខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សាមុត ចាប់ជាតិ ឱ្យចូលបំភ្លឺ

ចែករំលែក៖

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅឈ្មោះ ពេជ ពិសិដ្ឋ ដែលហៅខ្លួនឯងថា អអធិរាជសំឡេងមាស ស៊ីន សាមុត ចាប់ជាតិ ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្ដាញសង្គម នៅថ្ងៃទី០៦ ខែកុម្ភៈខាងមុខ។ នេះបើតាមលិខិតកោះហៅរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

ក្នុងលិខិតកោះហៅ របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

សូមអញ្ជើញ៖ ឈ្មោះ ពេជ ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៧៩៣១៧០(០១) ដែលមានអាសយដ្ឋានស្ថិតនៅ ផ្ទះ១០១អី៣ហ្សិត ផ្លូវ១៣០ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ដើម្បី ៖ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញសង្គម។

ទីកន្លែង ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ (L) ជាន់ទី០១ ក្រសួងមហាផ្ទៃ។

កាលបរិច្ឆេទ ៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៩:០០ នាទីព្រឹក ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print