រថយន្តសាម៉ុយបើកលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូរបួសបាក់ជើង២នាក់ក្នុងសង្កាត់អូរប្ញស្សីទី២

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាបានរងរបួសធ្ងន់បាក់ជើងដោយសារតែរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែត្រ បើកបុកកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២១៧ កែង១៦១ ស្ថិតក្នុងសង្កាត់អូរប្ញស្សីទី២ ខណ្ឌ៧មករា ។

រថយន្តបង្កជារថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត្រ ពាក់ស្លាកលេខ រដ្ឋ 12 2-0214 ចំណែកម៉ូតូរងគ្រោះម៉ាក ស៊ុយហ្សុយគីវីវា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-5875 ជិះឌុបគ្នា២នាក់ប្រុសទាំង២រងរបួសបាក់ជើងឆ្វេងទាំង២នាក់ ។

ប្រភពពីកន្លែងកើតហេតុដែលឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសាម៉ុយរបស់ពេទ្យកាល់ម៉ែត្រ បើកយ៉ាងលឿនព្រមទាំងមានបើកសារ៉ែនថែមទៀតផង ប្រហែលជាប្រញ៉ាប់ទៅយកអ្នកជំងឺ បើកតាមបណ្តោយផ្លូវលេខ១៦១ ក្នុងទិសដៅពីត្បូងទៅជើង ពេលបើកមកដល់ផ្លូវបំបែក២១៧ ក៏ជ្រុលទៅបុកម៉ូតូរងគ្រោះដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចពេញទំហឹងតែម្តង បណ្តាលឲ្យម៉ូតូ និងមនុស្សបើុងប្រហែល ៥ម៉ែត្រ ខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសបាក់ជើងទាំង ២នាក់ ។ សាក្សីបានបន្តទៀតថា តាមពិតរថយន្តសាម៉ុយបើកជិតផុតផ្លូវលេខ២១៧ ទៅហើយ ទើបបុកម៉ូតូ ។

ក្រោយពេលកើតហេតុខាងអ្នកបើករថយន្តសាម៉ុយបង្កបានទូរស័ព្ទទៅខាងពេទ្យកាល់ម៉ែត្រដើម្បីឲ្យរថយន្តមួយគ្រឿងទៀតមកដឹកអ្នករបួសទៅ ។ ចំណែកម៉ូតូនិងរថយន្តត្រូវសម្ថកិច្ចធ្វើការវាស់វែង និងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ។

ប្រជាពលរដ្ឋបានសំណូមពរដល់គ្រប់រថយន្តសង្គ្រោះទាំងអស់មេត្តាបើកបរឲ្យមានការប្រុងប្រយ័ត្នផង កុំអាងតែមានសារ៉ែន បើកគ្មានប្រណី នេះសំណាងហើយដែលគ្មានអ្នកបាត់បង់ជីវិតនោះ គ្រាន់តែរបួសបាក់ជើង ៕

IMG_0177 IMG_0178 IMG_0179 IMG_0182

ដោយ៖ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print