សមត្ថកិច្ចផ្ទុះអាវុធមួយគ្រាប់ឃាត់ជនសង្ស័យបាន២នាក់ ក្រោយវាយប្លន់យកម៉ូតូបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម មានគ្នា៦ទៅ៧នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាក ហុងដារសេ១២៥ស៊េរី២០១៥មួយគ្រឿងបានសម្រេចពីយុវជនម្នាក់ តែត្រូវមិត្តភក្តិគ្នារបស់ជនរងគ្រោះដេញស្រែកតាមពីក្រោយរហូតមកជួបជាមួយកម្លាំងសមត្ថកិច្ចកំពុង ល្បាតតាមផ្លូវ ក៏ប្រដេញតាមឃាត់បាន២នាក់ក្នុងចំណោម បក្ខពួកជនសង្ស័យ និងដកហូតបានម៉ូតូ២គ្រឿង ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចបានផ្ទុះអាវុធ១គ្រាប់។

ហេតុការណ៍នេះកាលពីវេលាម៉ោង ១២ និង៥០នាទីយប់ឈានថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុងវត្តព្រៃស្ពឺ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើមានឈ្មោះ ម៉ៅ ខួច អាយុ១៨ឆ្នាំ ស្នាក់ផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ រីឯម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់នោះម៉ាក ហុងដារសេ១២៥ ស៊េរី០១៥ ពណ៌ខ្មៅស្លាកលេខ1CT-0635 កាំបន្ទះពណ៌ស។

តាមសម្តីរបស់ជនរងគ្រោះម្ចាស់ម៉ូតូបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមរបស់គេមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងសុទ្ធតែហងដាឌ្រីម ស៊េរី២០១៥ ចេញពីក្លឹប ម៊ិតណាយ នៅផ្លូវវេងស្រេង។ លុះក្រោយមកក៏នាំគ្នាចេញមកវិញជិះត្រឡប់ទៅផ្ទះ ខណៈពួកគេជិះមកដល់ផ្លូវបេតុងវត្តព្រៃស្ពឺ មុខឃ្លាំងដប់ស្រាបៀរ ក៏មានជនសង្ស័យមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូហុងដាសេ១២៥ទាំងអស់ មកដេញវាយប្រដាប់ដោយដំបង ខ្សែរក្រវ៉ាត់ ដំថ្មរ ដោយក្រុមរបស់គេគ្មានអ្វីសម្រាប់តដៃ ទើបក្រុមជនសង្ស័យដេញវាយពួកគេបែកសាញគ្នា ធ្វើឲ្យរូបគេជាមួយមិត្តម្នាក់ទៀតដែលជិះពីក្រោយភ័យ រត់ចេញពីម៉ូតូ ភ្លាមនោះជនសង្ស័យម្នាក់បានយកម៉ូតូរបស់គេជិះចេញទៅ ចែកផ្លូវគ្នា ហើយភ្លាមនោះមិត្តភក្តិរបស់គេបានមករកគេវិញ ក៏បាននាំគ្នាជិះដេញតាមពីក្រោយតាមផ្លូវជាតិលលេខ៣ មករហូត ដល់ផ្លូវវេងស្រេង ស្រែតាមផ្លូវថាចោរ ៗ ក៏ប៉ះជាមួយក្រុមសមត្ថកិច្ចអន្តរាគមន៍ និងព្រហ្មទ័ណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញចុះល្បាតនៅផ្លូវវេងស្រេង បានធ្វើការដេញតាម។

ដោយឡែកសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីឃើញជនរងគ្រោះជិះម៉ូតូស្រែកថាចោរបែបនេះកម្លាំងបានធ្វើការប្រដេញតាមរហូតមកដល់ផ្លូវ២១៧ ចំណុចការ៉ាស់សាំងតេលាច្រកចូលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ទើបកម្លាំងបានបាញ់១គ្រាប់ធ្វើក្រុមចោរផ្តួលម៉ូតូរត់រួច២នាក់និងចាប់បាន២នាក់ ក្នុងនោះដកហូតបានម៉ូតូ២គ្រឿងជារបស់ជនល្មើសមួយគ្រឿង ហុងដាស៊េរី២០១៤ ស្លាកលេខភ្នំពេញ 1CO-4524 និងមួយគ្រឿងទៀតហុងដាឌ្រីម ស៊េរី២០១៥ ស្លាកលេខកំពង់ឆ្នាំ1E-0681 ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីឃាត់បានភ្លាមកម្លាំងបាននាំខ្លួនជនសង្ស័យទាំង២នាក់មកសួរនាំនៅប៉ុស្តិ៍ចោមចៅ រួមមកសមត្ថកិច្ចក៏បានទៅតាមរកឃើញម៉ូតូជនរងគ្រោះឃើញវិញ ដែលជនល្មើសយកទៅសាក់ទុកនៅផ្ទះល្វែងដែលគេធ្វើមិនទាន់ហើយទុកចោល។

សមត្ថកិច្ចបានបន្តទៀតថាជន សង្សយទី១ឈ្មោះ ទួន សុភាព អាយុ២៤ ឆ្នាំមុខរបរបុគ្គលិកលក់គ្រឿងអគ្គីសនីនៅម្តុំទួលទំពូង មានស្រុកកំណើតនៅភូមិតាងិល ឃុំតាងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ជនសង្ស័យទី២ឈ្មោះ ឡេង ឈុនលី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំផ្សារ ប៉េសេ មានស្រុកំណើតជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅកសាងសំណំុរឿងប្រគល់ឲ្យជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីចាត់ការបន្ត តាមរកបក្ខពួករបស់គេដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសឲ្យបាន ៕

sokha2 sokha1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print